សំណួរ និងចម្លើយផ្នែកច្បាប់៖ តើខ្លឹមសារនៃការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុនពេលចូលរៀនថ្នាក់ទី ១ ត្រូវបានកំណត់យ៉ាងដូចម្តេច?
កប.អនឡាញ - មិត្តអ្នកអាន Phan Minh Hieu នៅឃុំ Mu Sang ស្រុក Phong Tho ខេត្ត Lai Chau បានសួរថា៖ តើខ្លឹមសារនៃការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុនពេលចូលរៀនថ្នាក់ទី ១ ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចំលើយ៖ បញ្ហាដែលអ្នកបានសួរគឺកំណត់ក្នុងប្រការ ៥ នៃសារាចរណែនាំលេខ ២៣/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុននឹងចូលរៀនថ្នាក់ទី ១ ៖
ការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច មុនចូលរៀនថ្នាក់ទី ១ តាមខ្លឹមសារជាក់លាក់ដូចខាងក្រោម៖
១. ត្រៀមចិត្តត្រៀមអារម្មណ៍ចូលថ្នាក់ទី ១
២. បង្កើតជំនាញសិក្សាមូលដ្ឋាន
៣. បង្កើត និងអភិវឌ្ឍជំនាញស្តាប់ និងនិយាយ
៤. បង្កើត និងអភិវឌ្ឍសមត្ថភាពអាន
៦. បង្កើត និងអភិវឌ្ឍសមត្ថភាពសរសេរ។
ខ្លឹមសារទាំងនេះត្រូវបានរៀបចំតាមលំដាប់បែបវិទ្យាសាស្ត្រ ដែលមានមេរៀនចំនួន ២០ បង្ហាញតាមរយៈប្រធានបទដែលជិតស្និទ្ធ និងសមរម្យសម្រាប់កុមារ ឆ្ពោះទៅរកការលើកកំពស់សមត្ថភាព និងសីលធ៌មរបស់អ្នកសិក្សា។
* មិត្តអ្នកអាន Do Van Chien នៅទីក្រុង Tan Bien ស្រុក Tan Bien ខេត្ត Tay Ninh បានសួរថា៖ តើជំនួយផ្នែកច្បាប់នៅថ្នាក់មូលដ្ឋានសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?
ចំលើយ៖ បញ្ហាដែលអ្នកបានសួរត្រូវកំណត់ក្នុងប្រការ ៦ នៃសារាចរណែនាំរួមលេខ ០១/២០១២/TTLT-BTP-UBDT របស់ក្រសួងយុត្តិធម៌ និងគណៈកម្មាធិការជនជាតិ ណែនាំការអនុវត្តជំនួយផ្លូវច្បាប់សម្រាប់ជនជាតិភាគតិច។ ជាក់លាក់ដូចខាងក្រោម៖
មជ្ឈមណ្ឌលជំនួយផ្នែកច្បាប់របស់រដ្ឋ និងសាខារបស់ខ្លួន ដាក់ពង្រាយសកម្មភាពជំនួយផ្នែកច្បាប់នៅតាមឃុំ សង្កាត់ និងទីរួមស្រុក នៅតំបន់លំបាក និងឃុំ ភូមិ ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាក ដូចខាងក្រោម៖
១. រៀបចំសកម្មភាពក្លឹបជំនួយផ្នែកច្បាប់លើបញ្ហាផ្លូវច្បាប់ដែលជនជាតិភាគតិចតែងតែជួបប្រទះ។
២. រៀបចំសិក្ខាសាលាផ្នែកច្បាប់ស្តីពីបញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិ និងកាតព្វកិច្ចរបស់ជនជាតិភាគតិចក្នុងមូលដ្ឋាន។
៣. រៀបចំជំនួយផ្នែកច្បាប់ចល័ត ដើម្បីផ្តល់សេវាផ្លូវច្បាប់ដោយឥតគិតថ្លៃដល់ជនជាតិភាគតិច។
៤. រួមបញ្ចូលសកម្មភាពជំនួយផ្នែកច្បាប់នៅថ្នាក់មូលដ្ឋាន ជាមួយនឹងសកម្មភាពកាត់ក្តីចល័ត សកម្មភាពអង្គការមហាជន សកម្មភាពសិក្សាច្បាប់ និងពិធីបុណ្យវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចក្នុងតំបន់៕
បកប្រែដោយ Duy Hoan