ថ្លែងមតិក្នុងពិធី លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ប្រធានគណៈកម្មាធិការរៀបចំ ប្រធានក្រុមប្រឹក្សាជ្រើសរើសពានរង្វាន់ បានឲ្យដឹងថា៖ យោងតាមការណែនាំរបស់លេខាធិការដ្ឋានអាស៊ាន ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀណាមរៀបចំពានរង្វាន់សាលារៀនអេកូអាស៊ានវៀតណាមឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្ដ និងផ្តល់រង្វាន់ដល់សាលារៀនដែលមានស្នាដៃល្អក្នុងសកម្មភាពអប់រំ និងជំរុញការការពារបរិស្ថាន។ ផ្សព្វផ្សាយនិងណែនាំគំរូសាលារៀនអេកូ និងដំណោះស្រាយសម្រាប់ការការពារបរិស្ថានដើម្បីរីកសាយភាយ  និងអនុវត្ដស្តង់ដារសាលារៀនអេកូពីអាស៊ានចូលទៅវៀតណាម។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Le Cong Thanh ថ្លែងក្នុងពិធី

ពង្រឹងការភ្ជាប់ទំនាក់ទំនង និងបង្កើតបណ្តាញសាលារៀនអេកូអាស៊ានរបស់វៀតណាម ចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការគ្រប់គ្រងបរិស្ថាន និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងសាលារៀន។ បង្កើតផែនការសហប្រតិបត្តិការលើវិស័យអប់រំបរិស្ថាន និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម។ ពិភាក្សានិងរៀនសូត្របទពិសោធន៍របស់សាលារៀនអេកូអាស៊ានក្នុងតំបន់។

យោងតាមលោកអនុរដ្ឋមន្ត្រី Le Cong Thanh សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងលើកកម្ពស់ការទទួលខុសត្រូវរបស់យុវជនចំពោះសង្គម និងបរិស្ថានដែលសិស្សានុសិស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន។ នេះគឺជាពានរង្វាន់ដែលមានលក្ខណៈអន្តរជាតិដែលរៀបចំជាលើកដំបូងនៅទូទាំងប្រទេសវៀតណាម។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Le Cong Thanh និងប្រតិភូបានចុចប៊ូតុងបំផុសពានរង្វាន់

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានស្នើឲ្យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលផ្សព្វផ្សាយធនធានធម្មជាតិ និងបរិស្ថានគួរតែពិភាក្សាជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល និងមន្ទីរធនធានធម្មជាតិ និងបរិស្ថាននៅតាមមូលដ្ឋាន ជាពិសេសសាលារៀនចុះឈ្មោះចូលរួមដាក់ពាក្យ  ធានាបានត្រឹមត្រូវតាមបទប្បញ្ញត្តិ និងលក្ខន្ដិកៈនៃពានរង្វាន់។

យោងតាមគណៈកម្មការរៀបចំ អង្គភាពចូលរួមពានរង្វាន់គឺជាសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងប្រទេស។ ពេលវេលាសម្រាប់ជ្រើសរើសសមិទ្ធផលគឺចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។ ពេលវេលាទទួលពាក្យគឺថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ផ្ញើតាមប្រៃសណីយ៍) ឬ កំណត់នៅលើគេហទំព័រ www.Ecoschool.vn សម្រាប់ពាក្យផ្ញើតាមអេឡិចត្រូនិក៕

បកប្រែដោយ Pham Diep