នាថ្ងៃទី ១២ តុលា នៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac (ហាណូយ) សាកលវិទ្យាល័យវៀតណាមជប៉ុន(សកលវិទ្យាល័យជាតិហាណូយ) បានប្រារព្ធខួបលើកទី ១០ នៃការបង្កើត (២០១៤ - ២០២៤) និងបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥។ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន។

សាកលវិទ្យាល័យវៀតណាមជប៉ុន (VJU) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអភិវឌ្ឍន៍ សកលវិទ្យាល័យវៀតណាមជប៉ុនឥឡូវនេះបានបណ្តុះបណ្តាលនិស្សិតជាង ១០០០ នាក់ រួមទាំងក្នុងវិស័យបច្ចេកវិទ្យាទំនើប និងវិទ្យាសាស្ត្រអន្តរវិស័យផងដែរ។ បច្ចុប្បន្នសាលាមានទំនាក់ទំនងសហប្រតិបត្តិការជាមួយធុរកិច្ចជប៉ុន និងវៀតណាមជាង ២០០ អង្គភាព។

leftcenterrightdel
ប្រតិភូចូលរួមពិធីរំលឹកខួបលើកទី១០ នៃការបង្កើតសាកលវិទ្យាល័យវៀតណាមជប៉ុន - រូបថត៖ VGP/Minh Ngoc

ថ្លែងនៅទីនេះ លោកសាស្ត្រាចារ្យ បណ្ឌិត Furuta Motoo នាយកសាកលវិទ្យាល័យ វៀតណាមជប៉ុន បានបញ្ជាក់ថា នាពេលខាងមុខ សាកលវិទ្យាល័យនឹងបន្តប្រកាន់ខ្ជាប់ខ្ជួនគោលដៅជាមូលដ្ឋានរបស់ខ្លួនដើម្បីក្លាយជាសាកលវិទ្យាល័យដែលមានកិត្យានុភាពបំផុតនៅអាស៊ី ដែលឈានមុខគេក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាទំនើប។ សាលាគ្រោងនឹងសាងសង់មជ្ឈមណ្ឌលវប្បធម៌ បច្ចេកវិទ្យា និងភាសាជប៉ុន ជាអង្គភាពចំណុះសាលា។ មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថានឹងបណ្តុះបណ្តាលធនធានមនុស្សជាសាកល ជាក់ស្តែង ត្រៀមរួចជាស្រេចធ្វើការងារ និងលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀតរវាងសាលា និងសង្គម។ លើសពីនេះ សាលាបាននិងកំពុងបំពេញជាបណ្តើរៗនូវគម្រោងគៀងគរកម្ចី ODA របស់ជប៉ុន កសាង Campus គុណភាពជប៉ុន។ គេរំពឹងថានឹងមានកន្លែង មន្ទីរពិសោធន៍ R&D របស់អាជីវកម្មជាច្រើននៅក្នុងបរិវេណសាលានេះ។

ក្នុងឱកាសនេះ នៅបរិវេណសាកលវិទ្យាល័យវៀតណាមជប៉ុន (នៅ Hoa Lac) មានព្រឹត្តិការណ៍វប្បធម៌ សិល្បៈ និងអប់រំជាច្រើនបានប្រព្រឹត្តទៅដូចជា ការប្រលងនិយាយភាសាជប៉ុន សិក្ខាសាលាសិក្សា និងសិក្ខាសាលាសិល្បៈ រៀបចំផ្កា (ikebana) និងការបត់ក្រដាសប្រពៃណី (origami), ពិសារតែ ការប្រកួតប្រជែងមនុស្សយន្ត, ការសម្តែងដាវ ។

បកប្រែដោយ Duy Hoan