ក្នុងគោលបំណងចង់ឱ្យមានបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព មេត្រីភាព និងសុភមង្គល មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយ បានចេញលក្ខណៈវិនិច្ឆ័យសាលាសុភមង្គលសម្រាប់សាលាមត្តេយ្យសិក្សា និងសាលាចំណេះទូទៅដើម្បីអនុវត្ត។

leftcenterrightdel
ប្រតិភូ និងលោកគ្រូ អ្នកគ្រូ ចូលរួមក្នុងសកម្មភាពជាមួយសិស្ស

លក្ខណៈវិនិច្ឆ័យទាំង ១៥ កំណត់យ៉ាងដិតដល់នូវខ្លឹមសារស្នូលរបស់អង្គការយូណេស្កូ ដែលមានដូចជា៖ សិស្សជាស្នូល លើកទឹកចិត្តដល់ការអភិវឌ្ឍដ៏ទូលំទូលាយ បង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងមេត្រីភាព បង្កើតទំនាក់ទំនងវិជ្ជមាន លើកទឹកចិត្តការច្នៃប្រឌិត នវានុវត្តន៍ និងការអភិវឌ្ឍបំណិនជីវិត។ វិស័យអប់រំរដ្ឋធានីបានប្តេជ្ញាចិត្តដឹកនាំ និងណែនាំសាលាបន្តប្រឡងប្រណាំងដើម្បីកសាងសាលារៀនសុភមង្គល តាមលក្ខណៈវិនិច្ឆ័យដែលបានចេញ បង្កើតបរិយាកាសសិក្សាដ៏ទូលំទូលាយ៕

បកប្រែដោយ Huyen Trang