ក្នុងជំនួប លោក Tim Paolini បាន្យដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង AI Education (តំណាងរបស់ Google for Education នៅប្រទេសវៀតណាម) និងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ភាគីទាំងពីរបានសហការអនុវត្តសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាច្រើនដូចជា៖ សិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍ក្នុងការធ្វើបរិវត្តកម្មឌីជីថល ឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ពី Google សម្រាប់មន្ទីរអប់រំ និងបណ្តុះបណ្តាល និងសាលារៀន បណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាពធ្វើបរិវត្តកម្មឌីជីថលសម្រាប់គ្រូបង្រៀន និងសិស្សនៅក្នុងទីក្រុង។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលនាយកគម្រោង Google for Education ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា

យោងតាមលោក Tim Paolini ឲ្យដឹងថា Google for Education ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក (APAC) បានបញ្ជូនវិស្វកម្មមួយក្រុមមកឧបត្ថម្ភមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងក្នុងការអនុវត្តកិច្ចព្រមព្រៀង ការរៀបចំឯកសារ និងគោលការណ៍សម្រាប់ការប្រើប្រាស់ផ្លាតហ្វម Google Workspace for Education... ទន្ទឹមនឹងនោះ APAC ក៏បានសហការអនុវត្តកម្មវិធីបណ្តុះបណ្តាលអំពីកម្មវិធី AI សម្រាប់គ្រូបង្រៀន និងបណ្តុះបណ្តាលគ្រូស្របតាមស្តង់ដារ Google នៅទីក្រុងហូជីមិញ។

លោក Bui Xuan Cuong បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង Google for Education និងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង។ លោក Bui Xuan Cuong បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញប្តេជ្ញាចិត្តក្លាយជាមូលដ្ឋានដើរឈានមុខក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសក្នុងវិស័យអប់រំ។ ដូច្នេះហើយ ទីក្រុងសង្ឃឹមថា Google for Education នឹងបន្តចូលរួមក្នុងសកម្មភាពធ្វើបរិវត្តកម្មឌីជីថលនៃផ្នែកអប់រំ ដើម្បីអនុវត្តកម្មវិធីជំនួយសម្រាប់សិស្ស និស្សិត និងគ្រូបង្រៀន៕

បកប្រែដោយ Thuy Anh