ដើម្បីរួមចំណែកថែរក្សា និងពង្រីកការសរសេរ និងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ វត្តត្រពាំងត្រាវ (ឃុំ An Tuc ស្រុក Tri Ton) តែងតែរៀបចំថ្នាក់រៀនអក្សរខ្មែរដល់កូនសិស្សខ្មែរ។ ថ្នាក់រៀនទាំងនេះត្រូវបានបែងចែកពីថ្នាក់ទី១ ដល់ថ្នាក់ទី៤ និងថ្នាក់ រៀនភាសាបាលី ហើយរៀនពី ២ ទៅ៣ ខែ។ កម្មវិធីសិក្សា និងវិធីបង្រៀនតែងតែទទួលបានការយកចិត្តទុកដាក់ពីព្រះសង្ឃក្នុងថ្នាក់ ដើម្បីជួយសិស្សរៀន និងចងចាំបានល្អបំផុត។

ព្រះចៅអធិការ Chau Bieu នៅវត្តត្រពាំងត្រាវ បានឲ្យដឹងថា៖ «នាពេលថ្មីៗនេះ វត្តបានបើកថ្នាក់រៀនភាសាខ្មែរចំនួន ៤ សម្រាប់សិស្សជនជាតិខ្មែរជាង ២០០ នាក់។ ទោះបីជាកុមារជាច្រើននៅក្មេង និងពិបាកក្នុងការចងចាំអក្សរក៏ដោយ រាល់ពេលដែលដល់ម៉ោងចូលរៀន ពួកគេតែងតែសរសេរអក្សរនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយព្យាយាមអានតាមព្រះសង្ឃ។ ដើម្បីឲ្យកុមារមានកម្លាំងចលករក្នុងការសិក្សា នៅពេលបញ្ចប់វគ្គសិក្សា វត្តបានរៀបចំការប្រឡង ចំណាត់ថ្នាក់ និងផ្តល់រង្វាន់ដល់អ្នកដែលសម្រេចបានលទ្ធផលល្អ ដូចជា ផ្តល់កង់ សៀវភៅ និងឧបករណ៍សិក្សា ដើម្បីជួយពួកគេខិតខំរៀនសូត្រថែមទៀត»។

leftcenterrightdel
សិស្សជនជាតិខ្មែររៀនអក្សរនៅវត្តត្រពាំងត្រាវ

ប្អូន Chau Ra Day នៅភូមិ Ninh Thuan (ឃុំ An Tuc) ដែលកំពុងសិក្សាភាសាខ្មែរនៅវត្តត្រពាំងត្រាវ បានឲ្យដឹងថា៖ “ទៅវត្តដើម្បីរៀនអក្សរជាមួយមិត្តភ័ក្តិនៅក្នុងភូមិ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ប្រសិនបើតួអក្សរសរសេរមិនត្រឹមត្រូវ ឬអានបានត្រឹមត្រូវ គ្រូនឹងណែនាំពួកយើងសុទ្ធចិត្តជួយឱ្យពួកយើងរៀនកាន់តែល្អ និងកាន់តែប្រសើរឡើង។ ព្រះសង្ឃមិនត្រឹមតែបង្រៀនពួកយើងពីការសរសេររបស់ជនជាតិប៉ុណ្ណោះទេ ថែមទាំងបង្រៀនពួកយើងឱ្យលើកកម្ពស់សីលធម៌ របៀបរស់នៅ និងគួរសមចំពោះជីដូនជីតា ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងមនុស្សវ័យចំណាស់។ ទន្ទឹមនឹងនោះ រៀបចំសកម្មភាពលេងល្បែងប្រជាប្រិយដើម្បីបង្កើតកន្លែងលេងកម្សាន្តដ៏មានប្រយោជន៍ ដែលធ្វើឲ្យពួកយើងសប្បាយចិត្តខ្លាំងណាស់»។

រីឯនៅវត្ត Ba Xoai (ឃុំ An Cu ទីរួមខេត្ត Tinh Bien ខេត្ត An Giang) ការបង្រៀនភាសាខ្មែរដល់សិស្សគឺធ្វើឡើងដោយលោក Chau Sang ដែលជាអ្នកមានកិត្យានុភាពក្នុងសហគមន៍។ ទោះបីជាគាត់មានវ័យចំណាស់នៅឆ្នាំនេះក៏ដោយ ប៉ុន្តែលោក Chau Sang តែងតែមានវត្តមានក្នុងថ្នាក់រៀនទាន់ម៉ោង ដើម្បីបង្រៀនកុមារអំពីអក្សរ ព្រោះលោកតែងតែសង្ឃឹមថា តាមរយៈការចេះអក្សររបស់ជនជាតិ នឹងជួយឱ្យកុមារមានការយល់ដឹងអំពីរបៀបរស់នៅ និងរក្សាតម្លៃវប្បធម៌ប្រពៃណី។ ប្អូន Chau Rone នៅភូមិ Xoai Chek ឃុំ An Cu បានចែករំលែកថា៖ «ពេលព្រឹក ខ្ញុំជួយឪពុកម្តាយខ្ញុំការងារផ្ទះ ហើយពេលរសៀល ខ្ញុំទៅវត្តដើម្បីរៀនភាសាខ្មែរ។ បន្ទាប់ពីសិក្សាអស់រយៈពេល ៤ ឆ្នាំ ឥឡូវនេះខ្ញុំចេះសរសេរ អានភាសាជនជាតិរបស់ខ្ញុំ និងដឹងរឿងល្អៗជាច្រើនក្នុងជីវភាពរស់នៅ។ ខ្ញុំនឹងព្យាយាមសិក្សាឱ្យបានល្អ ដើម្បីឱ្យខ្ញុំក្លាយជាមនុស្សមានប្រយោជន៍សម្រាប់គ្រួសារ និងសង្គមនាពេលអនាគត»។

ព្រះតេជគុណ Chau Pros (ព្រះចៅអធិការវត្ត Tho Mit ឃុំ Vinh Trung ទីរួមខេត្ត Tinh Bien) អនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិទីរួមខេត្ត Tinh Bien បានឲ្យដឹងថា៖ “ចលនាបង្រៀនអក្សរខ្មែរនៅវត្តនានាក្នុងទីរួមខេត្ត Tinh Bien និយាយដោយឡែក និងខេត្ត An Giang និយាយរួមតែងតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន និងពុទ្ធសាសនិក។ អាស្រ័យដោយស្មារតីសិក្សារបស់កូនៗពុទ្ធសាសនិកក្នុងការចូលរួមរៀនអក្សរខ្មែរ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្ស និងលើកស្ទួយភាសា និងការសរសេររបស់ជនជាតិ”។

ការរក្សាថ្នាក់រៀនភាសាខ្មែរនៅវត្តនានាក្នុងខេត្ត An Giang បានចូលរួមចំណែកជួយកូនៗរបស់បងប្អូនជនជាតិខ្មែរ បង្កើនជំនាញនិយាយ និងសរសេរ និងស្រឡាញ់ភាសាជនជាតិកាន់តែច្រើន។ ដោយហេតុនោះ ចូលរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍការអប់រំ លើកកំពស់ចំណេះដឹងប្រជាជន ថែរក្សា អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ៕

បកប្រែដោយ Huyen Trang