អ្នកវិទ្យាសាស្ត្រវៀតណាម ៩ នាក់ស្ថិតក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រ ១០.០០០ នាក់ដែលមានឥទ្ធិពលក្នុងពិភពលោកឆ្នាំ២០២៤
កប.អនឡាញ - យោងតាមព័ត៌មានពីសាកលវិទ្យាល័យជាតិហាណូយ គ្រឹះស្ថានបោះពុម្ព Elsevier ទើបតែបានចុះផ្សាយតារាងចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលលើពិភពលោកដោយផ្អែកលើមូលដ្ឋានទិន្នន័យ Scopus ដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក)។
វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ៩ នាក់ស្ថិតក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រចំនួន ១០,០០០ នាក់ដែលមានឥទ្ធិពលក្នុងពិភពលោកឆ្នាំ២០២៤ ហើយមានអ្នកវិទ្យាសាស្ត្រចំនួន ៦០ នាក់វត្តមានក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រចំនួន ១០០,០០០ នាក់ដែលមានការដកស្រង់ឥទ្ធិពលលើពិភពលោក (Highly Cited Researchers) ឆ្នាំ២០២៤។
|
|
លោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc សាកលវិទ្យាល័យជាតិហាណូយ ស្ថិតក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រចំនួន ១០,០០០ នាក់ដែលមានឥទ្ធិពលក្នុងពិភពលោកឆ្នាំ ២០២៤ (រូបថត៖ vnu.edu.vn) |
ក្នុងចំណោមនោះ សាកលវិទ្យាល័យជាតិហាណូយមានអ្នកវិទ្យាសាស្ត្រចំនួន ៥ នាក់ក្នុងបញ្ជីរបស់ Elsevier ដែលមានអ្នកវិទ្យាសាស្ត្រចំនួន ២ នាក់ក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រចំនួន ១០,០០០ នាក់ដែលមានឥទ្ធិពលក្នុងពិភពលោក និងមានអ្នកវិទ្យាសាស្រ្តចំនួន ៣ នាក់ នៅក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រចំនួន ១០០,០០០ នាក់ដែលមានការដកស្រង់ឥទ្ធិពលលើពិភពលោក។ ទាំងនេះគឺជាអ្នកវិទ្យាសាស្ត្រដែលមានការដកស្រង់ឥទ្ធិពលលើពិភពលោកក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។
អ្នកវិទ្យាសាស្ត្រវៀតណាមផ្សេងទៀតក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រចំនួន ១០,០០០ នាក់ដែលមានឥទ្ធិពលក្នុងពិភពលោកមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យ Dong A និងសាកលវិទ្យាល័យបច្ចេកវិទ្យាគមនាគមន៍ដឹកជញ្ជូន៕
បកប្រែដោយ Thanh Cong