នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅវិមានប្រធានរដ្ឋ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សមានស្នាដៃឆ្នើមនៅឯការប្រកួតអូឡាំពិក និងវិទ្យាសាស្ត្របច្ចេកទេសអន្តរជាតិឆ្នាំ ២០២៤។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ជាមួយប្រតិភូ  (រូបថត៖ An Dang/TTXVN)

នៅឆ្នាំ ២០២៤ វៀតណាមមានក្រុមមចំនួន ៨ ចូលរួមព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិ និងថ្នាក់តំបន់ ដោយមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣៨ នាក់។ លទ្ធផលគឺល្អជាងឆ្នាំមុន ដោយមេដាយមាស១២គ្រឿង មេដាយប្រាក់១៥គ្រឿង មេដាយសំរឹទ្ធ១០ និងប័ណ្ណសរសើរ១។ ក្រុមអូឡាំពិកគីមីសាស្រ្តអន្តរជាតិបន្តនូវស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដោយសិស្ស ២០/២០ នាក់ ឈ្នះរង្វាន់ ដោយបន្តរក្សាតំណែងនាំមុខក្នុងចំណោមប្រទេសដែលចូលរួម។

ថ្លែងមតិក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា ជោគជ័យនៅការប្រកួតអូឡាំពិកអន្តរជាតិ និងថ្នាក់តំបន់ឆ្នាំ ២០២៤ គឺជាភស្តុតាងដ៏ច្បាស់លាស់បំផុត បញ្ជាក់តួនាទីរបស់វិស័យអប់រំវៀតណាមក្នុងតំបន់ និងជុំវិញពិភពលោក។

លោកស្រីអនុប្រធានរដ្ឋ​មានបំណង៖ "សិស្សទាំងឡាយនឹងបន្តមានគំនិត និងដំណោះស្រាយដើម្បីយកឈ្នះកំពូលថ្មីៗនាពេលអនាគត។ សិស្សទាំងឡាយត្រូវតែកំណត់គោលដៅនាពេលខាងមុខរបស់ខ្លួនថាតើយើងជានរណា និងរួមចំណែកអ្វីខ្លះចំពោះជីវភាពរស់នៅ និងសង្គម ចំពោះប្រទេសយើង ដើម្បីមានកម្លាំងចិត្តប្រឹងប្រែង មានវិធីសាស្ត្រក្នុងការសិក្សាអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព»។

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី២ និងទី៣ ដល់សិស្សានុសិស្សដែលបានឈ្នះរង្វាន់អូឡាំពិកអន្តរជាតិ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ឆ្នាំ២០២៤។

បកប្រែដោយ Thanh Cong