កិច្ចពិភាក្សាការងារការពារព្រំដែនរវាងវៀតណាម និងចិន
កប.អនឡាញ - នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុង Mengzi ខេត្ត Yunnan (ចិន) គណៈប្រតិភូកងទ័ពការពារព្រំដែន ខេត្ត Dien Bien ដឹកនាំដោយលោកវរសេនីយ៍ឯក Pham Hong Giang មេបញ្ជាការរង និងជានាយសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ត Dien Bien (វៀតណាម) និងគណៈប្រតិភូកងទ័ពការពារព្រំដែនតំបន់ Mengzi (ចិន) ដឹកនាំដោយ លោកវរសេនីយ៍ឯក Dong Junlong ប្រធាននយោបាយ នៃកងទ័ពការពារព្រំដែនតំបន់ Mengzi បានជួបពិភាក្សាការងារការពារព្រំដែនលើកទី៣ ឆ្នាំ ២០២៤។