leftcenterrightdel
ថ្នាក់ដឹកនាំសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមស្វាគមន៍ អនុព័ន្ធយោធានៃប្រទេសនានាមកទស្សនា។

តាងនាមថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក និងយុទ្ធជន នៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម លោកវរសេនីយ៍ឯកបំរុង Nguyen Tien Dung នាយករងសារមន្ទីរបានទទួលស្វាគមន៍គណៈប្រតិភូអនុព័ន្ធយោធាប្រទេសនានាដែលបានមកទស្សនាសារមន្ទីរ។ បន្ទាប់មក អនុព័ន្ធយោធានៃបណ្តាប្រទេសបានទៅទស្សនា និងស្តាប់ការឧទ្ទេសនាម អំពីវត្ថុតាងទាំងខាងក្នុង និងខាងក្រៅសារមន្ទីរ ដែលបង្ហាញឡើងវិញនូវប្រវត្តិនៃការកសាង និងការពារប្រទេសរបស់ប្រជាជនវៀតណាម ព្រមទាំងដំណើរការនៃការកសាង ការតស៊ូ និងការរីកចម្រើនរបស់កងទ័ពប្រជាជនក្នុងបុព្វហេតុតស៊ូរំដោះជាតិ និង​ការ​កសាង និងការពារមាតុភូមិ។

leftcenterrightdel
ប្រតិភូអនុព័ន្ធយោធានៃប្រទេសនានានៅឯកន្លែងតាំងពិព័រណ៍អំពីយុទ្ធនាការហូជីមិញ

ថ្មីៗនេះ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកទ្វារជាផ្លូវការ ដែលទទួលស្វាគមន៍គណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនមកទស្សនា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអនុព័ន្ធយោធានៃប្រទេសនានា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃប្រទេសនានា; ទន្ទឹមនឹងនោះ ជួយឱ្យអនុព័ន្ធយោធានៃប្រទេសនានាយល់កាន់តែច្បាស់អំពីប្រទេស វប្បធម៌ និងប្រជាជនវៀតណាម ព្រមទាំងប្រវត្តិ ការបង្កើត និងការអភិវឌ្ឍន៍របស់កងទ័ពប្រជាជនវៀតណាមផងដែរ។

បកប្រែដោយ Duy Hoan