ក្នុងស្មារតីសមភាព មិត្តភាព និងភាពស្មោះត្រង់ កងទ័ពការពារព្រំដែនខេត្ត Lai Chau និងកងទ័ពការពារព្រំដែនតំបន់ Mengzi (ខេត្ត Yunnan ប្រទេសចិន) បានរួមគ្នាត្រួតពិនិត្យឡើងវិញលទ្ធផលមួយចំនួនដែលសម្រេចបានក្នុងការងារត្រួតពិនិត្យព្រំដែនចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន។ ហើយទន្ទឹមនឹងនោះ ក៏យល់ព្រមលើជំហានបន្ទាប់ ដើម្បីពង្រឹងការគ្រប់គ្រងព្រំដែន។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Hung ប្រធានគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Lai Chau (វៀតណាម) អញ្ជើញជូនផ្កាជូនលោកវរសេនីយ៍ឯក Huang Tong Qiang  ប្រធានគណៈប្រតិភូកងទ័ពការពារព្រំដែនតំបន់ Mengzi (ចិន) នៅខ្សែព្រំដែនមិត្តភាពវៀតណាម-ចិន

អាស្រ័យលើនេះ អង្គភាពទាំងពីរបានឯកភាពគ្រប់គ្រងព្រំដែនស្របតាមច្បាប់ គោរពតាមឯកសារច្បាប់ចំនួន៣ ជាស្តង់ដារមូលដ្ឋាន និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការព្រមព្រៀងជាឯកច្ឆន្ទដែលភាគីទាំងពីរសម្រេចបាន។ បន្តរក្សាកិច្ចសហប្រតិបត្តិការ លើកកំពស់ប្រសិទ្ធភាពនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការការពារព្រំដែន ការពារសន្តិសុខព្រំដែន បង្កើតបរិយាកាសផលិតកម្មប្រកបដោយស្ថិរភាពសម្រាប់ប្រជាជននៃភាគីទាំងពីរ និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែន។

leftcenterrightdel
ប្រធានគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Lai Chau (វៀតណាម) ជូនអំណោយដល់គណៈប្រតិភូកងទ័ពការពារព្រំដែនតំបន់ Mengzi (ខេត្ត Yunnan ចិន)

កងទ័ពការពារព្រំដែនខេត្ត Lai Chau និងកងទ័ពការពារព្រំដែនតំបន់ Mengzi ក៏បានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងក្នុងករណីគ្រោះមហន្តរាយធម្មជាតិ អគ្គីភ័យ ជំងឺរាតត្បាត និងឧប្បត្តិហេតុផ្សេងទៀតនៅតាមព្រំដែន ព្រមទាំងសម្របសម្រួលការផ្តល់ជំនួយសង្គ្រោះ និងជំនួយចាំបាច់សម្រាប់ជនភៀសខ្លួន ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រឹងការត្រួតពិនិត្យគម្រោងនានានៅតំបន់ព្រំដែន ធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងកំណត់ហេតុសន្និសីទរបស់គណៈកម្មាធិការចម្រុះព្រំដែនដីគោកវៀតណាម-ចិន។

leftcenterrightdel
ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចប្រជុំពិភាក្សាការងារការពារព្រំដែនលើកទី ១៥

ភាគីទាំងពីរបានឯកភាពបង្កើនការជួបប្រាស្រ័យក្នុងពិធីបុណ្យសំខាន់ៗរបស់ប្រទេសទាំងពីរ និងកងទ័ពការពារព្រំដែន ជានិច្ចកាលបង្កើនទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព និងមិត្តភាព។

បកប្រែដោយ Duy Hoan