ACAMM-25 ប្រព្រឹត្តទៅក្រោមប្រធានបទ "កងទ័ពជើងគោកអាស៊ាន ២០២៤៖ ពង្រឹងភាពជាដៃគូ និងមិត្តភាព ឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់"។ មតិទាំងឡាយដែលថ្លែងក្នុងកិច្ចប្រជុំ សុទ្ធតែបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កងទ័ពជើងគោកក្នុងការរៀបចំសកម្មភាពសហប្រតិបត្តិការយោធា-ការពារជាតិរបស់អាស៊ាន រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នារវាងប្រទេសជាសមាជិក ព្រមទាំងរក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ចូលរួមកិច្ចប្រជុំ ACAMM-25

ថ្លែងនៅក្នុង ACAMM-25 លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានអះអាងថា ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ ចំណងមិត្តភាព លើកកំពស់ប្រសិទ្ធភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសអាស៊ាននាពេលខាងមុខ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ ប្រទេសនានាគួរតែគោរពគោលការណ៍ជាមូលដ្ឋាន តម្លៃស្នូល និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន; ពង្រឹង និងបង្កើនការតភ្ជាប់រវាងប្រទេសជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិអាស៊ាននិយាយរួម និងកងទ័ពជើងគោកអាស៊ាននិយាយដោយឡែក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ ACAMM-25

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ក៏បានសង្កត់ធ្ងន់លើតួនាទីនៃការបង្កើនការចែករំលែកព័ត៌មានអំពីបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា តាមរយៈបណ្តាញទាក់ទងសមស្រប; ជំរុញសកម្មភាពរួមគ្នា និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជំនាញ ចែករំលែកធនធាន ក៏ដូចជាលើកកម្ពស់លទ្ធភាពសម្របសម្រួល ជាពិសេសក្នុងវិស័យជំនួយមនុស្សធម៌ និងការជួយសង្គ្រោះ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia និងប្រតិភូចូលរួមកិច្ចប្រជុំ ACAMM-25

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានអញ្ជើញថ្នាក់ដឹកនាំកងទ័ពជើងគោក និងអង្គភាពអាជីវកម្មឧស្សាហកម្មការពារជាតិនៃប្រទេសអាស៊ានមកបំពេញទស្សនកិច្ច និងចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ និងសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម នៅប្រទេសវៀតណាមនៅចុងឆ្នាំនេះ។

ក្នុងឱកាសចូលរួម ACAMM-25 លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia មានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូឡាវ កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកនាពេលខាងមុខ។ ប្រធានគណៈប្រតិភូនៃបណ្តាប្រទេស បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីរបស់កងទ័ពប្រជាជនវៀតណាម និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ព្រមទាំងមានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាមលើវិស័យដូចជា ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ។ល៕

បកប្រែដោយ Huyen Trang