លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយបញ្ជាក់ពីទស្សនៈឥតងាករេរបស់វៀតណាមក្នុងការគាំទ្រការខិតខំប្រឹងប្រែងរបស់ ICAPP ក្នុងការកសាងបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ 

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងគណៈប្រតិភូគោរពទង់ជាតិក្នុងសម័យបើកមហាសន្និបាត ICAPP 

ថ្លែងសុន្ទកថាបើកមហាសន្និបាត  ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លោក Chung Eui-yong ឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធ និងបញ្ហាប្រឈមជាច្រើនអំពីភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម និងជម្លោះរវាងប្រទេសនានា ដែលប៉ះពាល់ដល់ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាកាសសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ បញ្ហាប្រឈមទាំងនេះកំពុងរារាំងយើងអនុវត្ដចក្ខុវិស័យអំពីសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃពិភពលោកដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឲ្យយឺតយ៉ាវដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងបរិបទនោះ ប្រធានបទរបស់មហាសន្និបាតស្ដីពី "ការស្វែងរកសន្តិភាព និងការផ្សះផ្សា" គឺពិតជាសមស្រប និងទាន់ពេលវេលា។

ថ្លែងក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ប្រធានមហាសន្និបាត ICAPP លើកទី ១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាដ៏សំខាន់មួយសម្រាប់សន្តិភាព និងការផ្សះផ្សាគឺជាការប្តេជ្ញាចិត្តគោរពគោលការណ៍ និងគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលក្នុងនោះ គួរតែចង់ចាំថា ទំនុកចិត្តផ្នែកនយោបាយគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត  ក៏បានអះអាងនូវគោលជំហររបស់គណបក្សប្រជាជនកម្ពុជាគឺការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ។

leftcenterrightdel
លោក Tran Thanh Man ថ្លែងក្នុងមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (រូបថត៖ vnanet.vn)

ក្នុងនាមជាភ្ញៀវពិសេសចូលរួមមហាសន្និបាត ថ្លែងក្នុងសម័យបើកមហាន្និបាត តាងនាមបក្សកុម្មុយនិស្តវៀតណាម លោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់កម្ពុជា និងសម្តេច​តេជោ ហ៊ុន សែន ផ្ទាល់ក្នុងយន្តការមហាសន្និបាតនៃបណ្ដាគណបក្សនយោបាយអាស៊ីឆ្នាំនេះ រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព សន្តិសុខ និងវិបុលភាពរួម និងអភិវឌ្ឍន៍ក្នុងតំបន់។

លោកប្រធានរដ្ឋសភាវៀតណាម បានលើកច្បាស់ថា ពិភពលោកសព្វថ្ងៃនេះកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ជាពិសេស ក្នុងរយៈពេលថ្មីៗនេះ អស្ថិរភាពនយោបាយ អំពើហឹង្សា និងជម្លោះនៅលើពិភពលោកបាន និងកំពុងកើនឡើង រួមជាមួយនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង សន្តិសុខទឹក និងបញ្ហាសន្តិសុខមិនប្រពៃណីមួយចំនួនដូចជា ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការរត់ពន្ធ ការជួញដូរមនុស្ស... "នេះគឺជាការពិតដែលប៉ះពាល់ដល់សន្ដិភាពពិភពលោក និងសន្ដិសុខមនុស្ស សម្បីតែគំរាមកំហែងដល់វិបុលភាពរួមនៃបណ្តាប្រទេសអាស៊ី"។

leftcenterrightdel
លោក Tran Thanh Man និងប្រតិភូថតជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

ចែករំលែកជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយអាស៊ីដែលចូលរួមមហាសន្និបាតនេះ ប្រធានរដ្ឋសភាវៀតណាម បានលើកច្បាស់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមជានិច្ចកាលអនុវត្ដគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ធ្វើជាមិត្ត ហើយជាដៃគូគួរឲ្យទុកចិត្ត  ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មហាសន្និបាតក្នុងការបង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា "គន្លឹះសម្រាប់ដោះស្រាយសន្ដិភាព ការខ្វែងគំនិត និងជម្លោះនាពេលបច្ចុប្បន្ន គឺកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយឈរលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមក សហប្រតិបត្ដិការ និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ"។

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត  ប្រតិភូចូលរួមសម័យប្រជុំពេញអង្គចំនួន ៣ និងកិច្ចសន្ទនាតុមូលរវាងបណ្ដាគណបក្សនយោបាយមកពីអាស៊ី អាហ្វ្រិក អាមេរិកឡាទីន អឺរ៉ុប និងកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំលើកទី ៧ នៃវេទិកាសារគមនាគមន៍ ICAPP។

មហាសន្និបាតគ្រោងនឹងអនុម័តលើសេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា តាមរយៈកម្លាំងរួមនិងកិច្ចសហប្រតិបត្តិការរបស់បណ្ដាគណបក្សនយោបាយក្នុងនិងក្រៅតំបន់អាស៊ី៕

បកប្រែដោយ Pham Diep