leftcenterrightdel
 

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២

សម្តេចតេជោ ហ៊ុន សែន  បានថ្លែងអំណរគុណចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ដែលបានចូលរួមមហាសន្និបាតនេះ និងថ្លែងអំណរគុណបក្សកុម្មុយនិស្តវៀតណាមដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមមហាសន្និបាតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ ការពារមាតុភូមិ ក៏ដូចជាការកសាងប្រទេសនាពេលបច្ចុប្បន្ន។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ នៅជំនួប

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តគោលនយោបាយអភិវឌ្ឍន៍ពីមុន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាពិសេសពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក៕

បកប្រែដោយ Duy Hoan