លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ លោកវរសេនីយ៍ឯក Vo Van Ba នាយរងសេនាធិការយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម និងលោកវរសេនីយ៍ទោ Khamphai Ouanvilay អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺន អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនឡាវ។

leftcenterrightdel
តំណាងគណៈប្រតិភូទាំងបីធ្វើជាអធិបតីក្នុងពិធីបើក

លំហាត់សមយុទ្ធនេះធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង៣ គាំទ្រគ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិ និងកាត់បន្ថយហានិភ័យនៃការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ។ នៅក្នុងលំហាត់សមយុទ្ធនេះ កងកម្លាំងដែលចូលរួមលំហាត់សមយុទ្ធរបស់ប្រទេសទាំងបីនឹងសម្របសម្រួលដើម្បីធ្វើសកម្មភាពស្វែងរក និងជួយសង្គ្រោះ។ ក្នុងនោះ មានសកម្មភាពជម្លៀស បញ្ជូនជនរងគ្រោះទៅកាន់គ្រិះស្ថានថែទាំចំណុះមន្ទីរពេទ្យកម្រិត ១ កម្រិត ២ និងកម្រិត ៣។

leftcenterrightdel
កងកម្លាំងពេទ្យយោធានៃកងទ័ពប្រជាជនវៀតណាមណែនាំឧបករណ៍ហ្វឹកហាត់

លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា បានបញ្ជាក់ថា៖ លំហាត់សមយុទ្ធលើកនេះគឺជាឱកាសដ៏មានតម្លៃសម្រាប់កងទ័ពនៃប្រទេសទាំងបីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងពង្រឹងចំណងមិត្តភាពប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី ដោយឈរលើគោលការណ៍រក្សាឯករាជ្យភាព អធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ នេះជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសង្គ្រោះ និងពេទ្យយោធារវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម រួមចំណែកលើកកម្ពស់លទ្ធភាពរៀបចំការសម្របសម្រួលរវាងកងកម្លាំងក្នុងការចូលរួមជួយគាំទ្រមនុស្សធម៌ និងការជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រអន្តរជាតិក្នុងតំបន់ និងនៅលើពិភពលោកនៅពេលចាំបាច់៕

បកប្រែដោយ Huyen Trang