ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត An Giang
កប.អនឡាញ - នាព្រឹកថ្ងៃទី២៣ ខែមករា លោកស្រី Nguyen Thi Minh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រទេសវៀតណាម បានទទួលជួបគណៈប្រតិភូខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត An Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២៥។