ថ្នាក់ដឹកនាំអង្គភាពទាំងពីរបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយដែលកងទ័ពវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែនវៀតណាមនិយាយដោយឡែក ផ្ដល់ដល់កងយោធពលខេមរភូមិន្ទ នៅពេលកន្លងមក ក៏ដូចជាក្នុងឆ្នាំ២០២៤។

leftcenterrightdel
ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ជូនផ្កាអបអរសាទរឆ្នាំថ្មី ដល់ស្ថាប័នអចិន្ត្រៃយ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនភាគខាងត្បូង (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជូនពរថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន  កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនវៀតណាម មានសុខភាពល្អ វិបុលភាព និងទទួលបានជោគជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លោកឧត្តមសេនីយ៍ទោ ហេង មករា បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវការលះបង់ឈាមស្រស់សាច់ស្រស់របស់កងទ័ពប្រជាជនវៀតណាមក្នុងជួយប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដែលកងកម្លាំងទាំងពីរនៃកងយោធពលខេមរភូមិន្ទផ្ដល់ដល់កងកម្លាំងការពារព្រំដែនវៀតណាម។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា។ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនង “នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា៕

បកប្រែដោយ Thuy Anh