leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Trang មេបញ្ជាការរងច្បាប់ បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ៤ និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Van Trang មេបញ្ជាការរងច្បាប់ បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ៤ បានជូនពរមហាសប្រសើរជូនគណៈប្រតិភូ ព្រមទាំងជម្រាបជូនគណៈប្រតិភូអំពីមុខងារ ភារកិច្ច និងលទ្ធផលនៃការអនុវត្តភារកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិរវាងបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ៤ ជាមួយកងទ័ពជើងទឹកកម្ពុជា នាពេលកន្លងមក។ លោកវរសេនីយ៍ឯក Nguyen Van Trang សង្ឃឹមថា កងកម្លាំងនៃប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងដ៏ល្អប្រពៃ  សម្របសម្រួលរក្សាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រ ជាពិសេសក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្​រលេខ ៤ ព្រមទាំងជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរងនៃអង្គភាព ព្រមទាំងសង្ឃឹមថា នាពេលខាងមុខ កងកម្លាំងនៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ ចែករំលែកព័ត៌មាន និងសម្របសម្រួលឱ្យបានល្អ ដើម្បីអនុវត្តការងារអនុវត្តច្បាប់នៅសមុទ្រ។ អាស្រ័យហេតុនេះ រឹតបន្ដឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីនិងកងកម្លាំងនានា។

បកប្រែដោយ Pham Diep