គណៈប្រតិភូខេត្តពោធិ៍សាត់ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំខេត្ត Dong Thap
កប.អនឡាញ - នារសៀលថ្ងៃទី ២៣ ខែមករា នៅគណៈកម្មាធិការប្រជាជនខេត្តពោធិ៍សាត់ គណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំខេត្ត Dong Thap។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហៀម ឃួន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្ត Dong Thap និងជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្ត Dong Thap អំពីលទ្ធផលដែលខេត្តពោធិ៍សាត់ សម្រេចបានក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ អបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដែលខេត្ត Dong Thap សម្រេចបានក្នុងឆ្នាំកន្លងទៅ។
លោក ហៀម ឃួន បានបញ្ជាក់ថា ខេត្តពោធិ៍សាត់នឹងបន្តរឹតបន្តឹងទំនាក់ទំនងប្រពៃណី និងមិត្តភាពល្អរវាងខេត្តទាំងពីរ ដើម្បីការអភិវឌ្ឍ វិបុលភាពរបស់ប្រជាជននៃមូលដ្ឋានទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរវៀតណា-កម្ពុជានិយាយរួម។ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ប្រជាជនវៀតណាម លោក ហៀម ឃួន បានជូនពរថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងប្រជាជនខេត្ត Dong Thap ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចបាននូវរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន ហើយជូនពរខេត្ត Dong Thap ឲ្យមានការអភិវឌ្ឍខ្លាំងឡើង។
|
|
លោក ហៀម ឃួន ប្រគល់អំណោយឆ្នាំថ្មីជូន លោក Pham Thien Nghia (ស្តាំ) (រូបថត៖ baodongthap.vn) |
ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាព តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Pham Thien Nghia អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលខេត្តពោធិសាត់ផ្ដលដល់ខេត្ត Dong Thap និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តពោធិ៍សាត់ នៅប៉ុន្មានឆ្នាំកន្លងទៅ។
លោក Pham Thien Nghia បានសង្កត់ធ្ងន់ថា វៀតណាម ក៏ដូចជាខេត្ត Dong Thap វាយតំលៃខ្ពស់ចំពោះសក្តានុពលរបស់កម្ពុជា និងខេត្តពោធិសាត់។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ ខេត្ត Dong Thap និងខេត្តពោធិ៍សាត់ នឹងជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច តភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋនៃមូលដ្ឋានទាំងពីរ។ ក្នុងឱកាសឆ្នាំថ្មីនេះ លោក Pham Thien Nghia បានជូនពរថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងក្រុមគ្រួសារ មានសុខភាពល្អ សុភមង្គល និងជោគជ័យ ជូនពរឲ្យទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជានិយាយរួម និងខេត្តទាំងពីរ Dong Thap - ពោធិសាត់ និយាយដោយឡែកកាន់តែរីកចម្រើន។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តពោធិសាត់ បានប្រគល់អំណោយឆ្នាំថ្មី ជូនថ្នាក់ដឹកនាំខេត្ត Dong Thap។ ព្រមទាំង ថ្នាក់ដឹកនាំខេត្ត Dong Thap ក៏បានជូនអំណោយអំណរគុណដល់គណៈប្រតិភូខេត្តពោធិសាត់ (ព្រះរាជាណាចក្រកម្ពុជា)៕
បកប្រែដោយ Thuy Anh