នៅក្នុងកិច្ចប្រជុំនេះ លោក Tran Thanh Man បានអបអរសាទរចំពោះលោក អ៊ុច បូរិទ្ធ ដែលត្រូវបានព្រឹទ្ធសភាកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ លោកជឿជាក់ថា ក្នុងតួនាទីថ្មី លោក អ៊ុច បូរិទ្ធ នឹងបន្តរួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា

អបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ លោកប្រធានរដ្ឋសភាជឿជាក់ថា ជាមួយនឹងការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀតនាពេលខាងមុខ តួនាទីរបស់ខ្លួននឹងត្រូវបានពង្រឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Tran Thanh Man ថ្លែងក្នុងជំនួប

លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Tran Thanh Man ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូ និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏រឹងមាំរបស់វៀតណាម ក៏ដូចជាការលើកកំពស់កិត្យានុភាព និងតួនាទីរបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ថ្លែងក្នុងជំនួប

លោកអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសភាស្តីពីកិច្ចសហប្រតិបត្តិការហ្រ្វង់កូហ្វូនក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងសន្និសីទគណៈកម្មាធិការប្រតិបត្តិនៃសហភាពសភាហ្រ្វង់កូហ្វូន (APF)  មានអត្ថន័យសំខាន់សម្រាប់រូបលោកផ្ទាល់ និងព្រឹទ្ធសភាកម្ពុជា អាស្រ័យហេតុនេះពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំគ្នា

អនុប្រធានព្រឹទ្ធសភាកម្ពុជាថា កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះស្ម័គ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមនាពេលកន្លងមក និងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។

បកប្រែដោយ Duy Hoan