លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងលោកវរសេនីយ៍ឯក Nguyen Quoc Cuong អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានទទួលស្វាគមន៍គណៈប្រតិភូ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក កឹង ឃន ប្រគល់អំណោយនិងជូនពរឆ្នាំថ្មីដល់ទីភ្នាក់ងារប្រចាំការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនភាគខាងត្បូង

ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ឯក កឹង ឃន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយរបស់កងទ័ពនិងកម្លាំងការពារព្រំដែនវៀតណាម បានផ្ដល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានាពេលកន្លងមក និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងទ័ពការពារព្រំដែននៃបណ្ដាខេត្ដជាប់ព្រំដែនជាមួយកម្ពុជាក្នុងការគ្រប់គ្រង និងការពារព្រំដែន។ ជាពិសេសការសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន ការជួញដូរមនុស្ស ការការពារ ការប្រគល់និងទទួលពលរដ្ឋវៀតណាមត្រឡប់មកប្រទេសវិញ។ ជួយប្រជាជនទាំងសងខាងព្រំដែនរកស៊ី និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅ។

តាងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងកម្លាំងនគរបាលកម្ពុជាបានផ្តល់ជូនកងទ័ពការពារព្រំដែនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែននៃបណ្ដាខេត្តជាប់ខ្សែព្រំដែននិយាយដោយឡែក ជាពិសេសនៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu ប្រគល់អំណោយរបស់បញ្ជាការដ្ឋានកងទ័ពការពាំរព្រំដែនវៀតណាមជូនគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលកម្ពុជា
leftcenterrightdel
គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំទីភ្នាក់ងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនប្រចាំភាគខាងត្បូងវៀតណាម

លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu បានជម្រាបជូនថា ក្នុងឆ្នាំ២០២៤ កងទ័ពការពារព្រំដែនវៀតណាមបានបញ្ចប់ភារកិច្ចដោយជោគជ័យក្នុងការគ្រប់គ្រងនិងការពារព្រំដែន រួមទាំងការសម្របសម្រួល និងការការពារព្រំដែនរបស់កងកម្លាំងកម្ពុជា។ ជាមួយនឹងប្រពៃណីមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu សង្ឃឹមថា កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងធ្វើបានល្អក្នុងការគ្រប់គ្រង និងការពារព្រំដែនរួមរវាងប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ ជំរុញការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍរួម៕

បកប្រែដោយ Pham Diep