លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកវេទិកា។ អញ្ជើញចូលរួមក៏មានប្រធាន APF លោក Hilarion Etong អនុប្រធានទីមួយនៃរដ្ឋសភាកាមេរូន; លោកស្រី Caroline St-Hilaire អគ្គនាយកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងប្រធាន អនុប្រធាន តំណាងថ្នាក់ដឹកនាំសភានៃប្រទេសសមាជិក APF; សមាជិកសភា ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិផងដែរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថាបើកនៅវេទិកាសភាស្ដីពីកិច្ចសហប្រតិបត្តិការ ហ្រ្វង់កូហ្វូនក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងបម្រែបម្រួលអាកាសធាតុ

អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកានេះ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការរៀបចំវេទិកាសភាស្តីពីកិច្ចសភាសហប្រតិបត្តិការហ្រ្វង់កូហក្វូន និងសន្និសីទគណៈកម្មាធិការប្រតិបត្តិ APF បានអះអាងជាថ្មីម្តងទៀតនូវភាពសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី។ ទន្ទឹមនឹងនោះ ប្រការនេះក៏បង្ហាញពីអាទិភាព ការយកចិត្ដទុកដាក់និងការចូលរួមរបស់វៀតណាមចំពោះបញ្ហារួមរបស់តំបន់ និងសកលលោក ក៏ដូចជាសាមគ្គីភាព ការរួមដំណើរដើម្បីការអភិវឌ្ឍន៍សហគមន៍ហ្រ្វង់កូហ្វូន និងប្រទេសជាសមាជិកផងដែរ។ វេទិកានេះក៏ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងសហគមន៍ហ្រ្វង់កូហ្វូន ដើម្បីកសាងវិស័យកសិកម្មប្រកបដោយនិរន្តរភាព ធានាការរកស៊ីចិញ្ចឹមជីវិតសម្រាប់គ្រួសារនីមួយៗ និងសន្តិសុខស្បៀងសម្រាប់ប្រទេសនីមួយៗ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងពិភពលោកទាំងមូល។

លោកប្រធានរដ្ឋសភា បានអះអាងថា វិស័យកសិកម្មគឺជាសមិទ្ធផលដ៏សំខាន់មួយដែលវៀតណាមសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ដោយសារការវិនិយោគដ៏រឹងមាំក្នុងវិស័យកសិកម្ម វៀតណាមមិនត្រឹមតែធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ផលិតផលកសិកម្មដល់ពិភពលោកទៀតផង។ នៅឆ្នាំ ២០២៤ ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឈានដល់កំណត់ត្រាមួយ ក្នុងនោះ ការនាំចេញអង្ករជាង ៩ លានតោន ដែលមានតម្លៃ ៥.៧ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងប្រតិភូចូលរួមវេទិកាសភាស្ដីពីសហប្រតិបត្តិការហ្រ្វង់កូហ្វូនក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងបម្រែបម្រួលអាកាសធាតុ

នៅក្នុងវេទិកានេះ ប្រតិភូទាំងឡាយបានពិភាក្សាលើគំនិតផ្ដួចផ្ដើម និងសកម្មភាពរបស់សភាសមាជិកហ្រ្វង់កូហ្វូន ដើម្បីកសាងវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងធានាសន្តិសុខស្បៀងក្នុងបរិបទប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សមាជិកសភាបានចែករំលែកមេរៀន និងបទពិសោធន៍ល្អៗក្នុងការកសាងគោលនយោបាយ និងច្បាប់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីគោលដៅធានាសន្តិសុខស្បៀង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

វេទិកានេះបានអនុម័តសេចក្តីប្រកាសទីក្រុង Can Tho ស្តីពីកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសហ្រ្វង់កូហ្វូនក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះជាលទ្ធផលសំខាន់ដើម្បីបញ្ជាក់អំពីតួនាទីសំខាន់របស់សភា  ហ្រ្វង់កូហ្វូនការ រួមចំណែករបស់សមាជិកសភា  ហ្រ្វង់កូហ្វូនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ និងភាគីជាច្រើន រួមចំណែកប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង៕

បកប្រែដោយ Pham Diep