លោក To Lam អគ្គលេខាបក្ស អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ
កប.អនឡាញ - នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ក្នុងឱកាសរៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៥ លោក To Lam អគ្គលេខាបក្ស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nong Duc Manh អតីតអគ្គលេខាបក្ស។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះលោក Nong Duc Manh អតីតអគ្គលេខាបក្ស ដែលតែងតែយកចិត្តទុកដាក់ តាមដាន និងរួមវិភាគទាននូវមតិជាច្រើនចំពោះបក្ស និងរដ្ឋ នាពេលកន្លងមក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោក To Lam អគ្គលេខាបក្ស បានជូនពរក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យ។
|
|
លោក To Lam អគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nong Duc Manh អតីតអគ្គលេខាបក្ស (រូបថត៖ vnanet.vn) |
ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលប្រទេសសម្រេចបាននាពេលថ្មីៗនេះ លោក Nong Duc Manh អតីតអគ្គលេខាបក្ស ជឿជាក់ថា នាពេលខាងមុខ ឈានចូលយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ប្រទេសយើងនឹងសម្រេចបានសមិទ្ធិផលថ្មី និងអស្ចារ្យជាងនេះ ក្រោមការដឹកនាំរបស់បក្ស។
* នារសៀលថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានរដ្ឋ Tran Dai Quang នៅគេហដ្ឋាន។
អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានរដ្ឋ Tran Dai Quang ដែលជាមេដឹកនាំជិតស្និទ្ធ រាបសារ លះបង់ និងជាប្រធានរដ្ឋដ៏អង់អាចក្លាហាន មានទំនុកចិត្ត និងមនុស្សធម៌ តែងតែលះបង់ខ្លួនឯងដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។ លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណចំពោះការលះបង់របស់លោកប្រធានរដ្ឋ Tran Dai Quang ដោយប្តេជ្ញាចិត្តថានឹងរួមជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល និងកងទ័ពទាំងមូលតែងតែសាមគ្គី រួបរួមគ្នា បន្តកសាងប្រទេសវៀតណាមឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព ឆ្ពោះទៅកាន់យុគសម័យថ្មីរបស់ប្រទេសជាតិ។
បកប្រែដោយ Duy Hoan