នៅក្នុងជំនួបនេះ លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយន័រវែស ហើយអបអរសាទរចំពោះភាគីទាំងពីរចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្ដីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្របៃតងវៀតណាម-ន័រវែស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ quochoi.vn)

លោកស្រីអនុរដ្ឋមន្ត្រីបានស្នើឲ្យសមាជិកសភាន័រវេស គាំទ្រវៀតណាមក្នុងការដកកាតលឿងក្នុងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) នៃគណៈកម្មការអឺរ៉ុប (EC) ចំពោះការនាំចេញជលផលរបស់វៀតណាម ជួយវៀតណាមចិញ្ចឹមវារីវប្បកម្មប្រកបដោយនិរន្តរភាព។ រីឯខ្លួនវិញ លោកស្រី Sem-Jacobsen បានអះអាងថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាន័រវេស ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមឲ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង។

ភាគីទាំងពីរបានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ឯកភាពលើតម្រូវការបង្កើនកិច្ចសហការដោះស្រាយបញ្ហាប្រឈមជាសាកល គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ រួមចំណែកធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh