លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើ Skoda វិនិយោគក្នុងទ្រង់ទ្រាយធំ និងផលិតផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់; ផ្ទេរបច្ចេកវិទ្យា; ជួយសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម និងសកលលោក... លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍សាជីវកម្ម Seven Global Investments វិនិយោគនៅវៀតណាម ក្នុងនោះមានរោងចក្រថាមពលកំដៅ Mong Duong BOT 2 និងរោងចក្រ BOT Mong Duong 2 ប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពខ្ពស់ នាំមកនូវតម្លៃដល់ម្ចាស់ភាគហ៊ុន បុគ្គលិកនិងសហគមន៍ ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូរថាមពលសកលនិយាយរួម និងវៀតណាមនិយាយដោយឡែក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់សាជីវកម្ម PPF និយាយរួម និង Home Credit Vietnam និយាយដោយឡែក។ ដោយកត់សម្គាល់លើសំណើរបស់ PPF លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទីភ្នាក់ងារនានានឹងដោះស្រាយនីតិវិធីសម្រាប់ផែនការផ្ទេរទុននៅឯ Home Credit Vietnam តាមបទប្បញ្ញត្តិ និងស្នើឲ្យ PPF ស្រាវជ្រាវ និងស្វែងរកឱកាស និងពង្រីកប្រតិបត្តិការក្នុងប្រទេសវៀតណាម ព្រមទាំងបញ្ជាក់ថា ជោគជ័យរបស់វិនិយោគិនក៏ជាជោគជ័យរបស់វៀតណាមផងដែរ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសាជីវកម្ម Skoda Auto (រូបថត៖ vnanet.vn) |
ក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមបង្កើតលក្ខខណ្ឌអំណោយផល ស្របតាមបទប្បញ្ញត្តិច្បាប់សម្រាប់សាជីវកម្មនិយាយដោយឡែក ជាពិសេសវិនិយោគិនឆែកនិយាយរួមចូលមកវិនិយោគប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ស្របតាមច្បាប់នៅវៀត ណាម។
* នាព្រឹកថ្ងៃទី ១៩ មករា នៅរដ្ឋធានី Praha លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើការជាមួយថ្នាក់ដឹកនាំអាជីវកម្មវៀតណាមនៅសាធារណរដ្ឋឆែក និងអឺរ៉ុបរួមមាន៖ អាជីវកម្ម Sportisimo, Frostfood, Anam, East Sea Travel, Thang Long Holding, Hungary- មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចហុងគ្រី-វៀតណាម, Tamda Foods, Asia Dragon Cheb, FPT ឆែក និង Slovakia, České štěrkopísky, Veltatea និង PAMA ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវមោទនភាព និងអបអរសាទរចំពោះសមិទ្ធិផល និងការរីកចម្រើនរបស់ពាណិជ្ជករវៀតណាមនៅសាធារណរដ្ឋឆែកនិយាយដោយឡែក និងអឺរ៉ុបនិយាយរួម។ លើកសរសើរធុរកិច្ចសម្រាប់ការតភ្ជាប់អាជីវកម្ម និងសហគ្រិននៅក្នុងតំបន់អ៊ឺរ៉ុប គាំទ្រប្រជាពលរដ្ឋក្នុងការធ្វើអាជីវកម្ម និងមានសកម្មភាពជាច្រើនដែលតភ្ជាប់អាជីវកម្មជាតិ និងអន្ដរជាតិ។
ចែករំលែកការលំបាករបស់អង្គភាពអាជីវកម្ម លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អាជីវកម្មអភិវឌ្ឍន៍ និងមានបំណងចង់ឲ្យសហគ្រាសវៀតណាមនៅសាធារណរដ្ឋឆែក និងអឺរ៉ុបចែករំលែកបទពិសោធន៍ ផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រគ្រប់គ្រង រួមចំណែកជាមួយបក្ស និងរដ្ឋ ដើម្បីបន្តតាក់តែងច្បាប់ឲ្យបានល្អ និងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក និងក្រៅប្រទេស...
* នាព្រឹកថ្ងៃទី ១៩ មករា នៅរដ្ឋធានី Praha លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាសារមន្ទីរជាតិ Praha ដែលជានិមិត្តសញ្ញាវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់សាធារណរដ្ឋឆែក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការចាប់អារម្មណ៍ចំពោះសារមន្ទីរ មោទនភាពនៃសាធារណរដ្ឋឆែកដែលជានិមិត្តរូបនៃវប្បធម៌ ប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មរបស់ឆែក ហើយកោតសរសើរចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា សាធារណរដ្ឋឆែកនឹងបន្តលើកកម្ពស់ប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន សមិទ្ធិផលនានានៃការអភិវឌ្ឍន៍កន្លងមក និងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យភាគីឆែកបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍ទៅវិញទៅមក រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និរន្តរភាព គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្នក្នុងយុគសម័យថ្មី យុគសម័យឈានមុខគេ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយតំណាងសហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក (រូបថត៖ vnanet.vn) |
* គួររំលឹកថា នាយប់ថ្ងៃទី ១៨ មករា តាមម៉ោងក្នុងតំបន់ នៅរដ្ឋធានី Praha លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកជំទាវ Le Thi Bich Tran និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក។ ឆ្លើយតបនឹងសំណើរបស់អាណិកជន លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងរាយការណ៍ និងស្នើទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិវៀតណាម និងដឹកនាំស្ថាប័ន និងអង្គភាពដើម្បីជំរុញការតភ្ជាប់អាកាសចរណ៍រវាងវៀតណាម និងសាធារណរដ្ឋឆែក ក្នុងនោះ ស្រាវជ្រាវលើការតភ្ជាប់ជើងហោះហើរ៕
បកប្រែដោយ Thanh Cong