នារសៀលថ្ងៃទី១៨ ខែមករា នៅរដ្ឋធានី Prague លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពឆែក-វៀតណាម Milos Kusy។

វាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមិត្តភាពឆែក - វៀតណាម និងលោកប្រធានសមាគមផ្ទាល់ដែលតែងតែជួយសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែក ក៏ដូចជាសកម្មភាពផ្លាស់ប្តូរ និងភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អះអាងថា រដ្ឋវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមបន្តប្រតិបត្តិការ និង​ប្រកៀក​ស្មាជាមួយប្រជាជនវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពឆែក-វៀតណាម Milos Kusy (រូប​ថត៖ vnanet.vn)

ជម្រាបជូនប្រធានសមាគមមិត្តភាពឆែក-វៀតណាម និងមិត្តឆែក អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋឆែកលើកនេះ មានគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-ឆែកលើគ្រប់វិស័យ និងរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។ លោកនាយករដ្ឋមន្ត្រីស្នើសមាគមបន្តគាំទ្រ និងជំរុញទំនាក់ទំនងវៀតណាម - ឆែក ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

អរគុណលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលបានចំណាយពេលវេលាទទួលជួប លោកប្រធានសមាគមមិត្តភាពឆែក - វៀតណាម បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Van Dong នៅសាធារណរដ្ឋឆែកក្នុងឆ្នាំ ១៩៥៧ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ហើយលោកជឿជាក់ថា ដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆែករបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពឆែក-វៀតណាម Milos Kusy (រូប​ថត៖ vnanet.vn)

សម្តែងការកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់វៀតណាម ប្រធានសមាគមមិត្តភាពឆែក-វៀតណាម បានឲ្យដឹងថា សមាគមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក និងសមាគមវៀតណាមនៅសាធារណរដ្ឋឆែក និងសមាគមមិត្តភាពវៀតណាម-ឆែក ជំរុញទំនាក់ទំនងវៀតណាម-ឆែកនិយាយរួម និងរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា នៃប្រទេសទាំងពីរ។

លោក Milos Kusy បានស្នើឱ្យវៀតណាមសម្របសម្រួលជាមួយសាធារណរដ្ឋឆែក ជំរុញការផ្លាស់ប្តូរប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរយល់កាន់តែច្បាស់អំពីប្រទេស ប្រជាជន និងវប្បធម៌របស់គ្នាទៅវិញទៅមក រួមទាំងការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅសាធារណរដ្ឋឆែក។ លោកអះអាងថា សមាគមមិត្តភាពឆែក - វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រកៀកស្មានឹងវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយយល់ស្របនឹងសំណើរបស់លោកប្រធានសមាគមមិត្តភាពឆែក-វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា លោកនឹងចាត់ឱ្យក្រសួងការបរទេស និងក្រសួងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវ និងសាងសង់មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅសាធារណរដ្ឋឆែក៕

បកប្រែដោយ Duy Hoan