តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម លោកប្រធានរដ្ឋ Luong Cuong បានអញ្ជើញថ្លែងសន្ទរកថា ជូនពរឆ្នាំថ្មីដល់អាណិកជនវៀតណាមនៅលើពិភពលោក និងវាយស្គរបើកពិធីបុណ្យទទួលអំណរនិទាឃរដូវ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ថ្លែងសន្ទរកថា ជូនពរឆ្នាំថ្មីដល់អាណិកជនវៀតណាម

លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់លើការផ្សារភ្ជាប់ជ្រាលជ្រៅរបស់អាណិកជនវៀតណាមជាមួយស្រុកកំណើត។ លោកបន្ថែមថា៖ បុណ្យចូលឆ្នាំថ្មីមិនត្រឹមតែជាឱកាសជួបជុំគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាឱកាសលើកតម្កើង និងបញ្ជាក់ពីតម្លៃវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជាតិ រំលឹកដល់មនុស្សម្នាក់ៗ ទោះនៅឆ្ងាយយ៉ាងណាក៏នៅតែជាចំណែកមិនអាចកាត់ផ្តាច់បាននៃស្រុកកំណើត ប្រទេសនៅឡើយ។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងកម្មវិធីសិល្បៈនិទាឃរដូវនៅស្រុកកំណើតឆ្នាំ២០២៥

ដោយអះអាងថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ និងថែទាំជាពិសេសចំពោះអាណិកជនវៀតណាមដែលជាផ្នែកមិនអាចកាត់ផ្តាច់បាន និងជាធនធានសំខាន់មួយនៃសហគមន៍ជនជាតិវៀតណាម លោកប្រធានរដ្ឋ Luong Cuong បានមានប្រសាសន៍ថា គោលនយោបាយទាក់ទិននឹងអាណិកជនវៀតណាម នឹងបន្តត្រូវបានអនុវត្តឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាថែមទៀត នាពេលខាងមុខ ដែលបង្ហាញយ៉ាងច្បាស់នូវមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់បក្ស និងរដ្ឋក្នុងការផ្តោតសំខាន់លើសេចក្តីប្រាថ្នាស្របច្បាប់របស់ជនរួមជាតិនៅក្រៅប្រទេស បង្កើតកម្លាំងចលករលើកទឹកចិត្តពួកគេកសាងជីវភាពរស់នៅកាន់តែប្រសើរឡើង និងបណ្តុះស្មារតីស្នេហាជាតិ។

ដោយលើកឡើងថា ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស បក្ស រដ្ឋ ជានិច្ចកាលលើកតម្កើង និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់អាណិក​ជន​វៀតណាមក្នុងការអនុវត្តគោលដៅកសាងប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព លោកប្រធានរដ្ឋ Luong Cuong បានអំពាវនាវដល់អាណិកជនវៀតណាមបន្តរួបរួមគ្នា បណ្តុះស្មារតីស្នេហាជាតិ និងពួតដៃជាមួយជនរួមជាតិនៅក្នុងស្រុកដើម្បីទទួលរាប់រងការងាររបស់ប្រទេសជាតិ៕

បកប្រែដោយ Huyen Trang