leftcenterrightdel
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន

នៅក្នុងកិច្ចប្រជុំនោះ ប្រទេសជាសមាជិកបានអបអរសាទរដល់ប្រទេសម៉ាឡេស៊ីដែលបានចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៥ នៅពេលវេលាដ៏សំខាន់ជាពិសេសសម្រាប់ដំណើរការកសាងសហគមន៍។ បណ្តាប្រទេសនានាបានសម្តែងការគាំទ្រ និងឆន្ទៈក្នុងការសហការជាមួយប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ការតំរង់ទិស និងអាទិភាពនានាដែលលើកឡើងដោយប្រទេសម៉ាឡេស៊ី ក្នុងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់ ដើម្បីសម្រេចបាននូវប្រធានបទ “បរិយាបន្ន និងនិរន្តរភាព”។ បណ្តាប្រទេសនានាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសាមគ្គីភាពក្នុងតំបន់ ក៏ដូចជាតួនាទីមជ្ឈភាពរបស់អាស៊ាន ដោយចាត់ទុកថានេះជាកត្តាសំខាន់ដើម្បីធានាជោគជ័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងក្នុងតំបន់៕

បកប្រែដោយ Duy Hoan