ពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-យូណេស្កូ
កប.អនឡាញ - នាថ្ងៃទី ២១ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិយូណេស្កូវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២៤ និងដាក់ចេញទិសដៅសកម្មភាពក្នុងឆ្នាំ ២០២៥។
ឆ្នាំ ២០២៤ គឺជាលើកទីមួយ ដែលវៀតណាមកាន់តំណែងក្នុងពេលដំណាលគ្នាក្នុងយន្តការប្រតិបត្តិការសំខាន់ៗចំនួន ៦ របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដែលបង្ហាញពីការជឿទុកចិត្តរបស់មិត្តអន្តរជាតិ ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ និងការរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាម សម្រាប់ការងារទូទៅរបស់អង្គការយូណេស្កូ។ ក្នុងឆ្នាំ២០២៤ វៀតណាមទទួលបានកិត្តិនាម ៦ ពីយូណេស្កូ បន្ថែមទៀត ដែលជាកំណត់ត្រាខ្ពស់ក្នុងរយៈពេលមួយឆ្នាំ ដែលនាំឱ្យចំនួនកិត្តិនាមរបស់វៀតណាមដល់ទៅ ៧១ នាំមុខគេនៅអាស៊ីអាគ្នេយ៍ បង្កើតធនធានកាន់តែច្រើន ផ្សព្វផ្សាយរូបភាព ជំរុញគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅមូលដ្ឋាន។
ឆ្នាំ ២០២៥ គឺជាដំណាក់កាលដ៏សំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ វៀតណាម-យូណេស្កូ ដំណាក់កាល ២០២១-២០២៥ បន្តជំរុញដំណើរទស្សនកិច្ចនៅវៀតណាមរបស់ថ្នាក់ដឹកនាំយូណេស្កូ និងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ វៀតណាម-យូណេស្កូ ដំណាក់កាល ២០២៦- ២០៣០។
នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីការលំបាក បញ្ហាប្រឈម និងលើកសំណូមពរដំណោះស្រាយ និងទិសដៅនាពេលខាងមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ បម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕
បកប្រែដោយ Huyen Trang