លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបប្រធានសហភាពសភាហ្វ្រង់កូហ្វូន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ខែមករា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Hilarion Etong ប្រធានសហភាពសភាហ្វ្រង់កូហ្វូន (APF) អនុប្រធានទី១ រដ្ឋសភាកាមេរូន ក្នុងឱកាសដែលលោកមកចូលរួមវេទិកាស្តីពីកិច្ចសហប្រតិបតិ្តការសភាហ្វ្រង់កូហ្វូនក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។