រំដោះសក្ដានុពលកំណើនរបស់វៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ មករា នៅទីក្រុង Davos លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាមក្រោមប្រធានបទ “រំពោះសក្តានុពលកំណើនរបស់វៀតណាម៖ ជំរុញការវិនិយោគ នវានុវត្តន៍ ដើម្បីអនាគតដ៏រឹងមាំ”។
អញ្ជើញចូលរួមក្នុងកិច្ចសន្ទនានេះ មានលោក Joo-Ok Lee នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WEF និងថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មពិភពលោកជាង ៦០ ដែលជាសមាជិក WEF។ នេះជាសកម្មភាពសន្ទនាថ្នាក់ជាតិមួយក្នុងចំណោមសកម្មភាពសន្ទនាថ្នាក់ជាតិមួយចំនួនដែលបានធ្វើឡើងនៅសន្និសីទ WEF Davos ឆ្នាំនេះ ហើយជាសម័យសន្ទនាយុទ្ធសាស្ត្រជាតិលើកទី៤ ដែល WEF បានរៀបចំជាមួយវៀតណាម។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសម័យសន្ទនា |
ថ្លែងមតិក្នុងសម័យសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងយ៉ាងច្បាស់អំពីសមត្ថភាព ភាពខ្លួនទីពឹងខ្លួនរបស់ខឿនសេដ្ឋកិច្ច ខណៈពេលដែលត្រូវទប់ទល់នឹងការលំបាកដោយសារសេដ្ឋកិច្ចផ្លាស់ប្តូរ មាត្រដ្ឋានសេដ្ឋកិច្ចល្មម និងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ បង្កការខូចខាតយ៉ាងច្រើន។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ជាង ៧%, ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ពិភពលោកសព្វថ្ងៃកំពុងមានការបែងចែកអំពីនយោបាយ ពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់ មានការធ្វើបរិវត្តកម្មបៃតងអំពីអាជីវកម្ម និងសេវាកម្ម និងការធ្វើបរវត្តកម្មឌីជីថលក្នុងគ្រប់សកម្មភាពរបស់មនុស្ស។ លើសពីនេះ ពិភពលោកក៏ប្រឈមមុខនឹងបញ្ហានានាដូចជាការប្រែប្រួលអាកាសធាតុ ភាពចាស់នៃចំនួនប្រជាជន ការថយចុះនៃធនធានធម្មជាតិ... ក្នុងបរិបទនោះ ដើម្បីរំដោះសក្តានុពលកំណើន ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០៣០ ឆ្នាំ២០៤៥ វៀតណាមផ្តោតលើការបន្តជំរុញកំណើនប្រពៃណីដូចជា ការវិនិយោគ ការនាំចេញ ការប្រើប្រាស់ និងការជំរុញកំណើនថ្មីដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងជារង្វង់ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចច្នៃប្រឌិត ដោយយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការធ្វើបរិវត្តកម្មឌីជីថលជាកម្លាំងជំរុញថ្មី។
នៅឆ្នាំ២០២៥ វៀតណាមនឹងបន្តផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនដែលផ្សាភ្ជាប់ជាមួយការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ធានាសមតុល្យសេដ្ឋកិច្ចសំខាន់ៗ ខិតខំសម្រេចបាននូវអត្រាកំណើនយ៉ាងតិច ៨% នៅឆ្នាំ២០២៥ និងឈានដល់តួលេខពីរខ្ទង់ក្នុងឆ្នាំបន្ទាប់។ ទន្ទឹមនឹងនោះ វៀតណាមផ្តោតលើការអនុវត្តន៍យ៉ាងខ្លាំងក្លានូវរបកគំហើញយុទ្ធសាស្ត្រចំនួនបី រួមមានច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក្នុងស្មារតីនៃច្បាប់បើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន ធនធានមនុស្ស និងការគ្រប់គ្រងឆ្លាតវៃ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមប្ដេជ្ញាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយនិរន្តរភាព ដោយយកប្រជាជនជាស្នូល និងជាប្រធានបទ មិនលះបង់វឌ្ឍនភាព យុត្តិធម៌ សន្តិសុខសង្គម និងបរិស្ថាន ដើម្បីកំណើនសេដ្ឋកិច្ច និងបានត្រួសត្រាយការបញ្ចប់មុនគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ (UN)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យដៃគូ និងអ្នកវិនិយោគ បន្តរួមដំណើរ និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអភិវឌ្ឍន៍ជាអាទិភាព រួមទាំងក្នុងការផ្តល់មតិលើការកសាងច្បាប់ គោលនយោបាយ និងទាក់ទាញការវិនិយោគប្រកបដោយគុណភាពស្តង់ដារខ្ពស់ កសាងហេដ្ឋារចនាសម្ព័ន្ធ អនុគ្រោះហិរញ្ញវត្ថុ ស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាល និងការទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់សមត្ថភាពអភិបាលរកិច្ចបែបទំនើប។
នៅសម័យសន្ទនា សាជីវកម្មនានាបានសម្តែងការចាប់អារម្មណ៍ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចជាង ៧% ក្នុងឆ្នាំ ២០២៤ និងលទ្ធផលប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាមក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ សហគ្រាសទាំងឡាយឲ្យដឹងថា ពួកគេនឹងរួមដំណើរជាមួយវៀតណាមក្នុងរយៈពេលខាងមុខ ហើយប្តេជ្ញាពង្រីកការវិនិយោគ និងអាជីវកម្មនៅវៀតណាម ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងនៃរបស់សហគ្រាស។
បកប្រែដោយ Duy Hoan