គណៈប្រតិភូនៃតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Dak Nong
កប.អនឡាញ - នារសៀលថ្ងៃទី២៤ ខែមករា គណៈប្រតិភូនៃតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរីដឹកនាំដោយលោកវរសេនីយ៍ឯក សែម ផាត មេបញ្ជាការរងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Dak Nong (វៀតណាម) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ លោកវរសេនីយ៍ឯក Dinh Hong Tieng មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទទួលជួបគណៈប្រតិភូតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី ។