តំណាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Dong Nai
កប.អនឡាញ -នាថ្ងៃទី ២២ ខែមករា តំណាងអង្គភាពនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមមានតំបន់ប្រតិបត្ដិការសឹករងកំពង់ចាម និងតំបន់ប្រតិបត្ដិការសឹករងកំពង់ធំ និងកងពលតូចដឹកជញ្ជូនលេខ៩០ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធខេត្ត Dong Nai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។
លោកវរសេនីយ៍ឯក Phan Quoc Viet មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Dong Nai បានទទួលស្វាគមន៍គណៈប្រតិភូ។
តំណាងថ្នាក់ដឹកនាំអង្គភាពបានអបអរសាទរចំពោះសមិទ្ធិផលលេចធ្លោដែលបញ្ជាការដ្ឋានយោធាខេត្តសម្រេចបានក្នុងឆ្នាំ២០២៤។ ព្រមទាំងជូនពរកម្មាភិបាល និងយុទ្ធជនទាំងអស់នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Nai ជួបតែសេចក្ដីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នងឆ្នាំ ២០២៥ ។ រក្សាចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ដែលប្រទេសនិងអង្គភាពទាំងពីរបានកសាងនាពេលកន្លងមក។
|
|
លោកវរសេនីយ៍ឯក Phan Quoc Viet មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តថ្លែងក្នុងជំនួប |
តំណាងអង្គភាពក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងបញ្ជាការដ្ឋានយោធាខេត្ត ដែលបានជួយអង្គភាពនានារបស់កម្ពុជាក្នុងការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ កម្មាភិបាលនិងយុទ្ធជនដែលមកពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០២៤ និងរៀបចំសកម្មភាពសាមគ្គីភាពជាច្រើនផងដែរ។ តំណាងអង្គភាពបានអញ្ជើញថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។
តាងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាខេត្ត Dong Nai លោកវរសេនីយ៍ឯក Phan Quoc Viet បានជម្រាបជូនគណៈប្រតិភូអំពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តក្នុងឆ្នាំកន្លងទៅ។ មេបញ្ជាការយោធាខេត្តបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានទទួលគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។
|
|
គណៈប្រតិភូរបស់កងទ័ពយោធពលខេមរភូមិន្ទ ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធាខេត្ត |
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តមានបំណងចង់ពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Phan Quoc Viet បានជូនពរដល់សមាជិកគណៈប្រតិភូ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ក្នុងឆ្នាំថ្មីជួបតែសេចក្តីសុខ សុភមង្គល អភិវឌ្ឍន៍ និងសម្រេចបានជោគជ័យថ្មីៗជាច្រើន៕
បកប្រែដោយ Pham Diep