ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមនាវីត្រី Pham Viet Khanh នាយរងសេនាធិការនៃកងទ័ពជើងទឹកវៀតណាមបានអះអាងថា ការប្រគល់សម្ភារៈជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកឧត្តមនាវីត្រី Pham Viet Khanh សង្ឃឹមថា ជំនួយទាំងនេះនឹងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់នាយទាហាន និងយោធិននៃបញ្ជាការដ្ឋានការពារកោះឆ្នេរនៃកងទ័ពជើងទឹកកម្ពុជា។

leftcenterrightdel
លោកឧត្តមនាវីត្រី  Nguyen Viet Khanh ប្រគល់និមិត្តសញ្ញា ជូនដល់ប្រធានគណៈប្រតិភូកម្ពុជា

រីឯខ្លួនវិញ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ភាគីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ។ នេះជាលើកទី២ហើយ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដែលកងទ័ពជើងទឹកប្រជាជនវៀតណាម បានផ្តល់ជំនួយជាសម្ភារៈ រួមចំណែកលើកកំពស់ស្ថានភាពការងារ និងជីវភាពជូនដល់មន្ត្រីនិងនាយទាហាននៃកងទ័ពជើងទឹកកម្ពុជា៕

បកប្រែដោយ Huyen Trang