វៀតណាមក្លាយជាប្រទេសនាំមុខគេក្នុងនិន្នាការផ្លាស់ប្តូរផលិតកម្មពិភពលោក
គេហរទំព័រ Riotimesonline.com (ប្រេស៊ីល) នាថ្ងៃទី ១៧ ខែវិច្ឆិកា មានអត្ថបទមួយស្តីពីស្ថានភាពផលិតកម្មពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយដកស្រង់ទិន្នន័យថ្មីៗពីអ្នកផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុឈានមុខគេ S&P Global Market Intelligence (អាមេរិក) ក្នុងនោះបានឲ្យដឹងថា វៀតណាមបានក្លាយជាប្រទេសឈានមុខគេសម្រាប់ក្រុមហ៊ុននានាធ្វើការផ្លាស់ប្តូរផលិតកម្ម ហើយការផ្លាស់ប្តូរនេះគឺដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់ពីការរអាក់រអួល។