យោងតាមរបាយការណ៍របស់គណៈកម្មាធិការជនជាតិខេត្ត Son La បន្ទាប់ពីមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចខេត្ត Son La លើកទី៣ ប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Son La បានសាមគ្គីគ្នាដើម្បីសម្រេចឲ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខ។

មហាសន្និបាតបានកំណត់គោលដៅដល់ឆ្នាំ២០២៩៖ កាត់បន្ថយអត្រាគ្រួសារក្រីក្រពហុវិមាត្រក្នុងបណ្ដាជនជាតិភាគតិចលើសពី ១%។ អត្រាជនរួមជាតិភាគតិចដែលមានអាយុធ្វើការត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈដែលសមស្របនឹងតម្រូវការ និងមានប្រាក់ចំណូលស្ថិរភាព គឺលើសពី ៥០% ហើយលប់បំបាត់ផ្ទះបណ្ដោះអាសន្ន...

leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាត

ដើម្បីសម្រេចបាននូវគោលដៅខាងលើ មហាសន្និបាតបានកំណត់ និងអនុវត្តគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ ស្រាវជ្រាវ អនុវត្តន៍ និងផ្ទេរសមិទ្ធិផលនៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច កសាងមូលដ្ឋានទិន្នន័យស្តីពីកិច្ចការជនជាតិ។

ថ្លែងមតិនៅមហាសន្និបាត លោកស្រី Nong Thi Ha អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ សង្ឃឹមថា ជនរួមជាតិក្នុងខេត្ត Son La នឹងបន្តពង្រីកមហាសាមគ្គីជាតិ រួមសុខរួមទុក្ខកសាងខេត្ត Son La ឲ្យកាន់តែអភិវឌ្ឍ។ លោកស្រីក៏បានស្នើដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងថែរក្សាឲ្យកាន់តែល្អប្រសើរសម្រាប់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ ផ្តោតលើការទាញយកសក្តានុពល និងប្រៀបខ្លាំងនៃតំបន់និងមូលដ្ឋាននីមួយៗ លើកកំពស់គុណភាពនៃធនធានមនុស្សក្នុងបណ្ដាជនជាតិភាគតិច អនុវត្តប្រកបដោយនិរន្តរភាពនូវការកាត់បន្ថយភាពក្រីក្រ ខិតខំបង្រួមគម្លាតអភិវឌ្ឍន៍រវាងបណ្តាតំបន់ និងបណ្ដាជនជាតិ៕

បកប្រែដោយ Thuy Anh