ស្វីសឧបត្ថម្ភថវិកាជាង ៣.៣ លានដុល្លារអាមេរិកដើម្បីអនុវត្តសេដ្ឋកិច្ចវិលជុំនៅវៀតណាម
ក្រសួងផែនការនិងវិនិយោគទទួលបានថវិកាជាង ៣,៣ លានដុល្លារអាមេរិក ដែលជាជំនួយឧបត្ថម្ភរបស់អគ្គនាយកសេដ្ឋកិច្ចសហព័ន្ធស្វីស (SECO) ដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចវិលជុំ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងបណ្តាមណ្ឌលឧស្សាហកម្មនៅប្រទេសវៀតណាម។
ជំនួយនេះនឹងជួយសម្រួលដល់ការបើកទូលាយមណ្ឌលឧសួនឧស្សាហកម្មអេកូឡូស៊ីទូទាំងប្រទេសដោយឈរលើមូលដ្ឋានជោគជ័យក្នុងដំណាក់កាល ២០១៤-២០២៤ ជំរុញសេដ្ឋកិច្ចវិលជុំក្នុងវិស័យឧស្សាហកម្ម និងក្នុងបណ្តាមណ្ឌលឧស្សាហកម្ម កាត់បន្ថយផលប៉ះពាល់នៃសកម្មភាពផលិតកម្មលើបរិស្ថាន និងឧបត្ថម្ភដល់មណ្ឌលឧស្សាហកម្មឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕
តាម vovworld.vn