leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Van Nen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអន្តរជាតិទាំងអស់ដែលបានរួមចំណែកក្នុងដំណើរការតស៊ូទាមទារឯករាជ្យ និងការឯកភាពជាតិ របស់ប្រជាជនវៀតណាម រួមទាំងលោក Olivier Parriaux លោក Bernard Bachelard និងសមមិត្តរបស់ខ្លួន។ លោកលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា សកម្មភាពព្យួរទង់រណសិរ្សជាតិរំដោះភាគខាងត្បូងវៀតណាមនៅលើកំពូលព្រះវិហារ «Notre Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង របស់ពលរដ្ឋស្វីសបីនាក់នេះមានអត្ថន័យដ៏ថ្លៃថ្លា ដែលជានិមិត្តរូបនៃការលះបង់របស់មិត្តអន្តរជាតិចំពោះការតស៊ូទាមទារសន្តិភាព និងយុត្តិធម៌សម្រាប់វៀតណាម និងបង្ហាញការគាំទ្ររបស់អន្តរជាតិចំពោះការតស៊ូការពារឯករាជ្យជាតិរបស់ប្រជាជនវៀតណាម។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅពេលចាប់ផ្តើមការចរចាស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពនៅវៀតណាមឡើងវិញ ធ្វើឱ្យមនុស្សស្រឡាញ់សន្តិភាពនៅជុំវិញពិភពលោករំភើបចិត្តយ៉ាងខ្លាំង និងជាប្រភពលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ចលនាតស៊ូរបស់យុវជនជឿនលឿនដែលទាមទារឱ្យអាមេរិកបញ្ចប់សង្គ្រាមអយុត្តិធម៌នៅវៀតណាម។

leftcenterrightdel
លោក Olivier Parriaux

ប្រជាជនវៀតណាមនាសព្វថ្ងៃ​នេះរស់នៅក្នុងសន្តិភាព និងស្ថិរភាព ប៉ុន្តែជានិច្ចកាលចងចាំ និងដឹងគុណចំពោះការរួមវិភាគទានរបស់មិត្តភ័ក្តិអន្តរជាតិដែលបានតស៊ូដើម្បីសន្តិភាពនៅវៀតណាម។ លោក Nguyen Van Nen បានអះអាងថា សកម្មភាពដ៏ថ្លៃថ្នូរបស់ពលរដ្ឋស្វីសទាំងបីនឹងជាប្រភពបំផុសគំនិតសម្រាប់ជំនាន់ក្រោយរបស់វៀតណាមស្វែងយល់បន្ថែមអំពីប្រវត្តិវីរភាពរបស់ប្រទេសជាតិ និងការតស៊ូដ៏សុចរិតដើម្បីឯករាជ្យភាព និងសន្តិភាពរបស់វៀតណាម និងពិភពលោក៕

បកប្រែដោយ Duy Hoan