លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា លោកគ្រូ អ្នកគ្រូ គឺជាគ្រូបង្រៀនឆ្មើមក្នុងបុព្វហេតុអប់រំ និងបណ្តុះបណ្តាល។ គឺជាស្នូលដែលរីករាលដាលតម្លៃល្អៗដល់សិស្ស; ពួកគេពិតជាគំរូនៃសីលធម៌ ការសិក្សាដោយខ្លួនឯងនិងការច្នៃប្រឌិត ការលះបង់ដើម្បីបុព្វហេតុអប់រំ។ គ្រូបង្រៀនតែងតែលើកទឹកចិត្ត បំផុសគំនិត និងនាំមកនូវសេចក្តីរីករាយដល់សិស្ស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយតំណាងគ្រូបង្រៀនឆ្នើមឆ្នាំ ២០២៤

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្ពោះទៅរកយុគសម័យថ្មី យុគសម័យនៃការឈានទៅមុខរបស់ប្រទេសជាតិ កសាងប្រទេសឲ្យរឹងមាំ និងរីកចម្រើន; ការអប់រំបន្តជាគោលនយោបាយជាតិកំពូល; ការអប់រំ និងបណ្តុះបណ្តាលរបស់ប្រទេសត្រូវតែមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ត្រូវតែកសាងប្រកបដោយគុណភាព និងច្នៃប្រឌិត សម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍន៍ខ្លាំងនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត ដើម្បីឱ្យការអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាមអាចឈានទៅដល់កម្រិតខ្ពស់នៃតំបន់អាស៊ីនៅឆ្នាំ២០៣០ និងកម្រិតជឿនលឿនរបស់ពិភពលោកនៅឆ្នាំ២០៤៥។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែង​ក្នុង​ពិធី

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ន  និងមូលដ្ឋានបន្តយកចិត្តទុកដាក់ ក្នុងបុព្វហេតុអប់រំ និងបណ្តុះបណ្តាល ដោយបាវចនាថា “យកសិស្សជាមជ្ឈភាព ជាប្រធានបទ គ្រូបង្រៀនគឺជាកម្លាំងចលករ សាលាដើរតួនាទីជាជើងទម្រ គ្រួសារគឺជាទីបង្អែក សង្គមជាគ្រឹះ»។ ជាពិសេស បន្តយកចិត្តទុកដាក់ ថែទាំ និងគាំទ្រ ដើម្បីឲ្យវិស័យអប់រំអាចអនុវត្តប្រកបដោយគុណភាព កាន់តែល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្ដី អំពាវនាវដល់ស្ថាប័ន និងបុគ្គលក្នុង និងក្រៅប្រទេស គ្រប់ៗគ្នា គ្រប់ផ្ទះ មាតាបិតាទាំងអស់ បន្ត​រួមដៃជាមួយវិស័យអប់រំ និងបណ្តុះបណ្តាល និងរួមជាមួយលោកគ្រូ អ្នកគ្រូ ក្នុងបុព្វហេតុអប់រំដ៏ថ្លៃថ្លា រួមដៃគ្នាកសាងអនាគតប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់ជ្រុងជ្រោយ សក្តិសមនឹងប្រពៃណីវប្បធម៌-ប្រវត្តិសាស្ត្រដែលមានអរិយធម៌រាប់ពាន់ឆ្នាំ និងវីរភាព របស់ប្រទេសជាតិ រួមចំណែកក្នុងការកសាងប្រទេសឱ្យរឹងមាំ រុងរឿង ប្រជាជនសម្បូរសប្បាយ៕

បកប្រែដោយ Duy Hoan