ប្តេជ្ញាចិត្ដនាំទំនាក់ទំនងទ្វេភាគីឈានដល់កំរិតថ្មីមួយ

នៅវិមានប្រធានាធិបតី Casa de Pizarro បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច និងជួបដោយឡែក  លោកប្រធានរដ្ឋ Luong Cuong បានជួបពិភាក្សាជាផ្លូវការជាមួយលោកស្រី Dina Ercilia Boluarte Zegarra ប្រធានាធិបតីប៉េរូ។

ក្នុងបរិយាកាសស្និទ្ធស្នាល ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសនីមួយៗនាពេលថ្មីៗនេះ និងផ្តោតលើការពិភាក្សាអំពីទិសដៅ និងវិធានការដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងប៉េរូ ក៏ដូចជាលើបញ្ហាអន្តរជាតិ និងតំបន់។

លោកប្រធានរដ្ឋ Luong Cuong បានអបអរសាទរចំពោះប្រទេសប៉េរូដែលបានធ្វើជាម្ចាស់ផ្ទះ APEC ជាលើកទីបី ដោយសម្តែងនូវជំនឿថា កិច្ចប្រជុំកំពូល APEC នឹងទទួលបានជោគជ័យ រួមចំណែកដល់ការអភិវឌ្ឍ ការតភ្ជាប់និងវិបុលភាពនៅអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាបន្តលើកកំពស់តួនាទី និងកិត្យានុភាពរបស់ប៉េរូ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងលោកស្រីប្រធានាធិបតីប៉េរូ Dina Ercilia Boluarte Zegarra

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរតាមរយៈការរក្សាការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងជំនួបកំពូលតាមបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងមូលដ្ឋាននានា។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស គណៈកម្មាធិការអន្តររដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅវេទិកាពហុភាគី។ ភាគីទាំងពីរបានសំដែងការពេញចិត្ដចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តត្រូវបានពង្រឹងក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមជាច្រើន។

លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា វៀតណាមនិងប៉េរូនៅមានសក្ដានុពលជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសនៅពេលមានផលិតផលជាច្រើនដែលទទួលបានការអនុគ្រោះ និងលើកលែងពន្ធពីការប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); លោកប្រធានរដ្ឋ Luong Cuong ស្នើរដ្ឋាភិបាលប៉េរូ បង្កើតលក្ខខណ្ឌអំណោយផល និងមានគោលនយោបាយជាក់លាក់សម្រាប់អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគនៅប៉េរូប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងប៉េរូ ឲ្យកាន់តែរីកចម្រើន និងបម្រើផលប្រយោជន៍របស់ប្រជាជន​ប៉េរូ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ភាគីទាំងពីរបានអះអាងនូវឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតថ្មីមួយ។ ក្នុងស្មារតីនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ រួមទាំងការបើកទីផ្សារគ្នាទៅវិញទៅមកសម្រាប់ផលិតផលកសិកម្ម ការពារជាតិ សន្តិសុខ កសិកម្ម ទូរគមនាគមន៍ ការធ្វើបរិវត្ដកម្មឌីជីថល ការបំប្លែងថាមពល ការអប់រំនិងបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន; ចរចានិងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី  ដើម្បីបំពេញក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ។ បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ វេទិកាពហុភាគី និងអន្តរតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសប៉េរូ និងអាស៊ាន និងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីប្រធានាធិបតីប៉េរូបានសម្តែងនូវបំណងចង់ឱ្យវៀតណាមឆាប់បើកទីភ្នាក់ងារតំណាងការទូតនៅរដ្ឋធានី Lima។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប៉េរូ។

* នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងពិធីប្រគល់គ្រឿងឥស្សរិយយសជូនលោកប្រធានរដ្ឋ Luong Cuong។ ថ្នាក់ដឹកនាំទាំងពីរនៃប្រទេសវៀតណាម និងប៉េរូបានជួបប្រជុំជាមួយសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីជម្រាបជូនអំពីលទ្ធផលនៃកិច្ចពិភាក្សា។

គោលដៅវិនិយោគដ៏សំខាន់បំផុតរបស់វៀតណាមនៅអាមេរិកឡាទីន

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ លោកប្រធានរដ្ឋ Luong Cuong បានជួបសវនាការជាមួយលោក Gustavo Adrianzén ប្រធានទីស្តីការគណៈរដ្ឋមន្ត្រីប៉េរូ ។

លោកប្រធារដ្ឋ Luong Cuong បានវាយតម្លៃថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងប៉េរូមានការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងរយៈពេលកន្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ បច្ចុប្បន្ន ប៉េរូគឺជាដៃគូវិនិយោគលេខ ១ និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់​វៀតណាមនៅអាមេរិកឡាទីន ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប៉េរូក្នុងអាស៊ាន។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសវនាការជាមួយលោក Gustavo Adrianzén ប្រធានទីស្តីការគណៈរដ្ឋមន្ត្រីប៉េរូ (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ការដែលប្រទេសទាំងពីរជាសមាជិក APEC និង CPTPP គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ តាមរយៈនោះ ភាគីទាំងពីរបានឯកភាពបង្កើនដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ននានាក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ព្រមទាំងប្តេជ្ញាអនុវត្តជាប្រចាំ និងមានប្រសិទ្ធភាពនូវយន្ដការសន្ទនាអំពីនយោបាយ-ការទូត និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដើម្បីធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសិទ្ធភាព។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្លុកសេដ្ឋកិច្ចសម្ព័ន្ធប៉ាស៊ីហ្វិក (Pacific Alliance) ក៏ដូចជាបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា។

ទំនាក់ទំនងសភាគឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ

នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ នៅទីស្នាក់ការរដ្ឋសភានៅទីក្រុង Lima លោកប្រធានរដ្ឋ Luong Cuong បានជួបសវនាការជាមួយលោក Eduardo Salhuana ប្រធានរដ្ឋសភាប៉េរូ ។

លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា ប៉េរូគឺជាដៃគូដ៏សំខាន់បំផុតមួយក្នុងគោលនយោបាយការបរទេសទូទៅរបស់វៀតណាមចំពោះតំបន់អាមេរិកឡាទីន ហើយសំដែងការជឿជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉េរូនេះនឹងបង្កើតកម្លាំងចលករដើម្បីធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ឈានចូលដំណាក់កាលថ្មី និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។  លោកប្រធានរដ្ឋ អបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប៉េរូក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកប្រធានរដ្ឋ បានសម្តែងការជឿជាក់ថា កិច្ចប្រជុំកំពូល APEC ២០២៤ នឹងទទួលបានជោគជ័យ រួមចំណែកលើកកំពស់តួនាទី កិត្យានុភាពអន្តរជាតិរបស់ប៉េរូ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសវនាការជាមួយលោក Eduardo Salhuana ប្រធានរដ្ឋសភាប៉េរូ​​ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាប៉េរូបានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលថ្មីៗនេះ លោកប្រធានរដ្ឋសភាប៉េរូបានសង្កត់ធ្ងន់ថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រជាជន និងការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ប្រទេសវៀតណាមបានជំនះរាល់បញ្ហាប្រឈមនានាក្នុងប្រវត្តិសាស្ត្រ ដើម្បីក្លាយជាប្រទេសដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្ថិរភាព និងគោលនយោបាយសុខុមាលភាពសង្គមប្រកបដោយនិរន្តរភាព និងមានទំនាក់ទំនងជាមួយប្រទេសនានា រួមទាំងប្រទេសប៉េរូផងដែរ។

អំពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងសភាគឺជាសសរស្តម្ភដ៏សំខាន់នៃការទូតរបស់ប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងប៉េរូ តាមរយៈនោះ គួរតែជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការបណ្តុះបណ្តាល លើកកំពស់សមត្ថភាពកម្មាភិបាល និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្រាវជ្រាវ ការផ្តល់យោបល់  និងរៀបចំរាល់សកម្មភាពរបស់សភា ក៏ដូចជាបន្តជំរុញយន្តការ​សហប្រតិបត្ដិការនៅវេទិកាពហុភាគីដូចជាសហភាពអន្តរសភា (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត;  និងគាំទ្រជំហររបស់គ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិ៕

បកប្រែដោយ​ Thanh Cong