លោកប្រធានរដ្ឋ Luong Cuong ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៤
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុង Lima ប្រទេសប៉េរូ បានប្រព្រឹត្ដទៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៤។
កិច្ចប្រជុំកំពូលធុរកិច្ច APEC គឺជាព្រឹត្តិការណ៍ត្រូវបានរៀបចំប្រចាំឆ្នាំនិងមានទំហំធំបំផុតរបស់សហគមន៍ធុរកិច្ចក្នុងតំបន់។ ក្រោមប្រធានបទ "មនុស្ស ធុរកិច្ច វិបុលភាព” កិច្ចប្រជុំលើកនេះ មានការពិភាក្សាជាង ២០ លើក ដែលផ្តោតលើបញ្ហា និងនិន្នាការដែលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងការប្រែប្រួលភូមិសាស្ត្រនយោបាយក្នុងពិភពលោក ការធ្វើបដិវត្តន៍បញ្ញាសិប្បនិម្មិត និងនវានុវត្ដន៍ ការបំប្លែងថាមពល ដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិងការតភ្ជាប់ក្នុងតំបន់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកំណើន និងការអភិវឌ្ឍទីផ្សារដែលកំពុងរីកចម្រើន។
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញចូលរួមក្នុងនាមជាភ្ញៀវសំខាន់ និងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ
លោកប្រធានរដ្ឋ Luong Cuong បានចែករំលែកថា ពិភពលោក និងអាស៊ីប៉ាស៊ីហ្វិក ដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងធំធេង និងមានលក្ខណៈសម័យកាល និងប៉ះពាល់លើគ្រប់ប្រទេស និងគ្រប់អាជីវកម្មទាំងអស់។ លោកប្រធានរដ្ឋ បានស្នើឱ្យពង្រឹងបន្ថែមនូវតួនាទី និងការរួមចំណែករបស់សហគមន៍ធុរកិច្ច ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍន៍បច្ចេកវិទ្យា ការកំណត់ច្បាប់ និងបទប្បញ្ញត្តិសេដ្ឋកិច្ចពិភពលោក និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសនានា។
|
|
លោកប្រធានរដ្ឋ Luong Cuong ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៤ |
លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ និងទស្សនៈឥតងាករេអំពីឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្មដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ វៀតណាមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងតួនាទីមជ្ឈភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក; ហើយជឿជាក់លើតម្លៃនៃពាណិជ្ជកម្មសេរី ការតភ្ជាប់ និងការធ្វើសមាហរណកម្មអន្តរជាតិ ហើយនឹងចូលរួមដោយការទទួលខុសត្រូវ និងរួមចំណែកយ៉ាងសកម្មដល់នយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្សជាតិក្នុងស្មារតីជាមិត្ត ដៃគូដែលគួរឲ្យទុកចិត្ត និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។
លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា ការអភិវឌ្ឍយ៉ាងខ្លាំងរបស់វៀតណាមនឹងបើកឱកាសថ្មីៗជាច្រើនក្នុងស្រុកនិងអន្ដរជាតិលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ logistics និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ទីផ្សារវៀតណាបាននិងកំពុង ហើយនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្ម និងវិនិយោគិនអន្តរជាតិ។
លោកប្រធានរដ្ឋ Luong Cuong បានបញ្ជាក់ថា ប្រឈមមុខនឹងការវិវឌ្ឍន៍យ៉ាងធំធេងរបស់ពិភពលោក និងហានិភ័យនៃការគាំពារនិយម អាស្រ័យហេតុនេះ APEC ជាថ្មីម្តងទៀតត្រូវទទួលខុសត្រូវជាស្ពានតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកដើម្បីរួមគ្នាកសាងប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចអន្តរជាតិប្រកបដោយតម្លាភាពនិងសមធម៌ ធានាបាននូវផលប្រយោជន៍ប្រកបដោយតុល្យភាពសម្រាប់គ្រប់ភាគី។
សន្ទរកថារបស់លោកប្រធានរដ្ឋ Luong Cuong នៅឯកិច្ចប្រជុំបានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ APEC និងសហគមន៍ធុរកិច្ច។
* នាថ្ងៃដដែល (តាមម៉ោងក្នុងតំបន់) នៅរដ្ឋធានី Lima ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉េរូ និងចូលរួមកិច្ចប្រជុំកំពូល APEC លោកប្រធានរដ្ឋ Luong Cuong បានជួបជាមួយថ្នាក់ដឹកនាំអាជីវកម្មមួយចំនួនរបស់ប៉េរូ៕
បកប្រែដោយ Pham Diep