នៅក្នុងជំនួបនេះ ប្រតិភូទាំងអស់បានរួមគ្នារំលឹកឡើងវិញនូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានរបស់កម្មាភិបាលនគរបាលបានធ្លាប់ចេញដំណើរឆ្ពោះទៅជួយគាំទ្រសមរភូមិភាគខាងត្បូងវៀតណាមក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកសង្គ្រោះជាតិ ដោយមានការតាំងចិត្តមោះមុតការត្រៀមខ្លួនលះបង់អាយុជីវិតរួចជាស្រេចដើម្បីការពារឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបសំណេះសំណាលជាមួយអតីតកម្មាភិបាលនគរបាលដែលធ្លាប់ជួយគាំទ្រសមរភូមិភាគខាងត្បូងវៀតណាមក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិកដើម្បីសង្គ្រោះប្រទេសជាតិ

ក្នុងបរិយាកាសដ៏រំជួលចិត្ត ថ្លែងចំណាប់អារម្មណ៍ក្នុងជំនួបសំណេះសំណាលនេះ លោក To Lam អគ្គលេខាបក្សបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់គ្រប់យ៉ាង ការរួមចំណែករបស់កម្មាភិបាលនគរបាលដែលបានជួយគាំទ្រដល់សមរភូមិភាគខាងត្បូង និងកងកម្លាំងសន្តិសុខភាគខាងត្បូង ព្រមទាំងកងទ័ព និងប្រជាជនទូទាំងប្រទេស។ លោក To Lam អគ្គលេខាបក្ស ក៏បានជម្រាបជូនអំពីគោលនយោបាយយុទ្ធសាស្ត្រមួយចំនួនដែលបក្សកំពុងផ្តោតការយកចិត្តទុកដាក់ដឹកនាំដើម្បីសម្រេចបាននូវគោលដៅខ្ពស់បំផុតគឺ “ស្ថិរភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន”។

leftcenterrightdel

លោក To Lam អគ្គលេខាបក្សមានប្រសាសន៍ក្នុងជំនួបសំណេះសំណាល

ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស រៀបចំឱ្យបានហ្មត់ចត់ប្រុងប្រយ័ត្នសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងនាំឱ្យប្រទេសជាតិឆ្ពោះទៅរកយុគសម័យថ្មី យុគសម័យនៃការងើបឡើងរបស់ប្រជាជាតិវៀតណាមនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរបស់យើងត្រូវតែពង្រឹងសាមគ្គីភាព ឯកភាពជាតិ រួមដៃគ្នាបង្កើតឱកាស និងលើកកម្ពស់ធនធានទាំងអស់ ជាដំបូងនោះគឺធនធានផ្ទៃក្នុង ធនធានមនុស្ស។

លោកអគ្គលេខាបក្សសង្ឃឹមថា អតីតកម្មាភិបាលគរបាលដែលធ្លាប់បានធ្វើការ និងធ្លាប់ជួយគាំទ្រសមរភូមិភាគខាងត្បូងក្នុងអំឡុងសង្គ្រាមតស៊ូប្រឆាំងអាមេរិកសង្គ្រោះប្រទេសជាតិនោះ បន្តប្រកាន់ខ្ជាប់នូវស្មារតី “ចាស់ជរា ជាគំរូថ្លៃថ្នូរ” នឹងចូលរួមយ៉ាងសកម្មក្នុងការផ្តល់គំនិតដើម្បីបំពេញឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់បក្សក្នុងសម័យកាលថ្មីប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ បន្តលើកទឹកចិត្ត និងជំរុញឱ្យបក្សទាំងមូល កងទ័ពទាំងមូល និងនាយទាហាន នាយទាហានរងនៃកម្លាំងនគរបាលប្រជាជនខិតខំបំពេញការងារនយោបាយដែលបានប្រគល់ឱ្យបានល្អ។

ក្នុងឱកាសនេះដែរ លោក To Lam អគ្គលេខាបក្សក៏បានជូនអំណោយដល់អតីតកម្មាភិបាលនគរបាលដែលធ្លាប់ជួយគាំទ្រសមរភូមិភាគខាងត្បូងក្នុងសម័យសង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកសង្គ្រោះប្រទេសជាតិផងដែរ៕

បកប្រែដោយ Minh Trung