leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងកម្មវិធីជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន

នៅក្នុងកម្មវិធីនេះ លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ទិសដៅមួយក្នុងចំណោមទិសដៅសហប្រតិបត្តិការជាមូលដ្ឋាន និងសំខាន់បំផុតនៃទំនាក់ទំនង វៀតណាម-ចិន គឺ “ពង្រឹងមូលដ្ឋានគ្រឹះសង្គមកាន់តែរឹងមាំ” ក្នុងនោះ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរដើរតួនាទីជាស្នូល។

leftcenterrightdel
លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនមានប្រសាសន៍នៅក្នុងកម្មវិធីជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន

លោក To Lam អគ្គលេខាបក្ស បានចែករំលែកថា៖ “ចំណងមិត្តភាពជាប្រពៃណី វៀតណាម-ចិន ដែលបានកសាងឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន ម៉ៅ សេទុង និងថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់បក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវគោរព និងថែរក្សាដោយអស់ពីកម្លាំងកាយចិត្ត។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈនិយាយរួម និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរនិយាយដោយឡែក ត្រូវតែមានការយល់ដឹងត្រឹមត្រូវ ហើយទទួលមរតកប្រពៃណីនេះ និងអភិវឌ្ឍដោយឥតឈប់ឈរនូវទំនាក់ទំនងជិតស្និទ្ធ វៀតណាម-ចិន ក្នុងនាមជាសមមិត្តផង និងជាបងប្អូនផង ដូចដំបូន្មានរបស់លោកប្រធានហូជីមិញជាទីគោរព។ ខ្ញុំស្នើឲ្យបណ្ដាស្ថាប័ន និងអង្គការនៃប្រទេសទាំងពីរ សហការអនុវត្តគម្រោង ដំណើរក្រហម រួមគ្នាពង្រីកប្រសិទ្ធភាពនៃកេរ្តិ៍ដំណែលគំរូនៃបដិវត្តន៍របស់ប្រទេសទាំងពីរ ដើម្បីឲ្យជំនាន់វ័យក្មេងយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្របដិវត្តន៍ និងការជួយឧបត្ថម្ភទៅវិញទៅមករវាងវៀតណាម និងចិន ដោយហេតុនោះ លើកកំពស់ការយល់ដឹងអំពីអត្ថន័យជាយុទ្ធសាស្ត្រនៃទំនាក់ទំនង រវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាបច្ចុប្បន្ន”។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន អញ្ជើញចូលរួមកម្មវិធីជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន

រីឯលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានអះអាងថា ការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ដ៏មានអត្ថន័យយុទ្ធសាស្ត្រ គឺស្របតាមផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតជាន់ខ្ពស់ និងពង្រឹងមូលដ្ឋានសង្គមកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

នាព្រឹកថ្ងៃដដែល ក្រោមសក្ខីភាពរបស់លោក To Lam អគ្គលេខាបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ភាគីទាំងពីរបានបើកឲ្យដំណើរការនូវយន្តការសហប្រតិបត្តិការផ្លូវដែកវៀតណាម-ចិន៕

បកប្រែដោយ Huyen Trang