leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជួបពិភាក្សាចង្អៀតជាមួយ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស To Lam បានអញ្ជើញចូលរួមពិសាតែ និងជួបពិភាក្សាចង្អៀតជាមួយ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ បន្ទាប់មក មេដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរចូលរួមកិច្ចប្រជុំពិភាក្សាការងារនៅទីស្នាក់ការមជ្ឈិមបក្ស។

ព្រឹត្តិការណ៍ថ្មីក្នុងប្រវត្តិសាស្ត្រមិត្តភាពទ្វេភាគី

ក្នុងបរិយាកាសដ៏កក់ក្តៅ មិត្តភាព ស្មោះស្ម័គ្រ និងស្មោះត្រង់ មេដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលថ្មីៗនេះមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ជាច្រើនក្នុងទិសដៅ “៦ ជាង” ជាមួយនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ព្រមទាំងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានកំណើនវិជ្ជមាន។ ទន្ទឹមនឹងនោះមូលដ្ឋានគ្រឹះមិត្តភាពត្រូវបានពង្រឹងយ៉ាងរឹងមាំ ជាមួយនឹងចំណុចភ្លឺជាច្រើនក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ភាគីទាំងពីរសហការយ៉ាងល្អនៅយន្តការពហុភាគី និងរក្សាការពិភាក្សាលើបញ្ហាដែលនៅសេសសល់ក្នុងស្មារតីស្មោះត្រង់ និងបើកចំហ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

អំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំ និងលើកកំពស់យន្តការសន្ទនាយុទ្ធសាស្ត្រ រវាងក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងនគរបាលឡើងកម្រិតថ្នាក់រដ្ឋមន្ត្រី បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ បង្កើតគណៈកម្មាធិការសហប្រតិបត្តិការផ្លូវដែករវាងរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក រៀបចំប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពនៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្រ្តចិន-វៀតណាម ឆ្នាំ២០២៥ សំដៅពង្រឹងមូលដ្ឋានគ្រឹះសង្គម។ ភាគីទាំងពីរពង្រឹងការសម្របសម្រួលពហុភាគីឲ្យកាន់តែជិតស្និទ្ធ ហើយគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសបស្រម។

អំពីកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកតុលាការ និងការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានឯកភាពដឹកនាំក្រសួង ស្ថាប័ននានាស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសមស្រប និងជំរុញកិច្ចសហប្រតិបត្តិការស្របតាមកម្រិតថ្មីនៃទំនាក់ទំនងវៀតណាម-ចិន ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គោរពយ៉ាងម៉ឺងម៉ាត់នូវការឯកភាពគ្នារវាងអាស៊ាន និងចិន ក្នុងការអនុវត្ត DOC និងជំរុញការសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

បង្កើនគុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង

នាថ្ងៃទី ១៤ មេសា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាជាមួយ លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន។

leftcenterrightdel
 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Xi Jinping ​អគ្គលេខាបក្ស ប្រធានរដ្ឋចិន

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមចំនួនបួនលើករបស់លោក Xi Jinping ក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងបន្តក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមចំណែកដល់ការតម្រង់ទិសយុទ្ធសាស្ត្រ និងផ្តល់កម្លាំងចលករខ្លាំង ដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសចិនដែលសម្រេចបាននូវគោលដៅ ១០០ ឆ្នាំលើកទី១ បន្តនាំមុខគេដែលជាខឿនសេដ្ឋកិច្ចធំៗរបស់ពិភពលោកអំពីល្បឿននៃការងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត រួមចំណែកដ៏ធំធេងដល់កំណើនសេដ្ឋកិច្ចពិភពលោក មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងនាំមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗជាច្រើន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនចិននឹងសម្រេចបាននូវគោលដៅ ១០០ ឆ្នាំលើកទីពីរដោយជោគជ័យក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះមតិរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចំពោះវិធានការពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយសង្ឃឹមថាភាគីទាំងពីរនឹងពង្រីកបានល្អនូវយន្តការផ្លាស់ប្តូរនានា ជាពិសេសគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា រវាងក្រសួង និងស្ថាប័នសំខាន់ៗដូចជា ការទូត-ការពារជាតិ-នគរបាល។ ចាប់យកឱកាសសម្រាប់ការអភិវឌ្ឍក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាញយកផលប្រយោជន៍ពីភូមិសាស្ត្រជិតស្និទ្ធរវាងប្រទេសទាំងពីរ ដើម្បីពង្រីកសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យផ្សេងៗទៀត បន្តជំរុញយ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំងពីរ។ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន អះអាងថា ចិនត្រៀមខ្លួនជាស្រេចពង្រីកការនាំចូលផលិតផលកសិកម្មវៀតណាម និងគាំទ្រសហគ្រាសចិនបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម ព្រមទាំងស្នើឱ្យភាគីទាំងពីររៀបចំបានល្អនូវសកម្មភាពនានាក្នុងក្របខ័ណ្ឌ នៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្រ្តវៀតណាម-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសុខាភិបាល ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយស្នើឱ្យក្រសួង និងស្ថាប័ននានានៃភាគីទាំងពីរអនុវត្តយ៉ាងសកម្មគម្រោងសហប្រតិបត្តិការនានា និងគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានសមស្រប តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រ និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ជំរុញការអនុវត្តទស្សនៈរួមសំខាន់ៗរវាងប្រទេសទាំងពីរ

នាថ្ងៃទី ១៤ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋ​ចិន

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានក្លាយទៅជាសសរស្តម្ភសំខាន់ រួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគី។ លោកប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បណ្តាញសហប្រតិបត្តិការសភាក្នុងការជំរុញកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ចែករំលែកបទពិសោធន៍លើវិស័យនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗ អាស្រ័យលើនេះបង្កើនទំនុកចិត្តផ្នែកនយោបាយ និងសម្រួលដល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ស្ថាប័ននីតិប្បញ្ញត្តិដើរតួនាទីកាន់តែសំខាន់ក្នុងបុព្វហេតុកសាងសង្គមនិយម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ រដ្ឋសភាវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន តាមរយៈយន្តការដូចជា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព និងវេទិកាសភាពហុភាគី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានឯកភាពថា ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរតាមរយៈបណ្តាញបក្ស រដ្ឋសភា រណសិរ្សមាតុភូមិ ចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ និងរួមគ្នាកសាងច្រករបៀងគតិយុត្តដ៏រឹងមាំសម្រាប់គម្រោងសហប្រតិបត្តិការសំខាន់ៗ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការកសាងផ្លូវដែកខ្នាតស្តង់ដារតភ្ជាប់ប្រទេសទាំងពីរចំនួនបី ព្រមទាំង លោក Xi Jinping សង្ឃឹមថា ស្ថាប័នជំនាញនៃរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងនីតិរដ្ឋសង្គមនិយម និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ជំរុញការផ្លាស់ប្តូរជំនាញច្បាប់ រួមគ្នាទទួលមរតក និងលើកកម្ពស់ប្រពៃណីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីគ្រប់គ្រងការខ្វែងគំនិតគ្នាលើសមុទ្រប្រកបដោយប្រសិទ្ធភាព អាស្រ័យលើនេះបន្តពង្រឹង រក្សា និងលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកមិត្តជិតខាងមិត្តភាព ពង្រីកខ្លឹមសារនៃសហគមន៍ចែករំលែកអនាគតចិន-វៀតណាម មានអត្ថន័យជាយុទ្ធសាស្រ្ត៕

បកប្រែដោយ Duy Hoan