leftcenterrightdel
លោក Le Quang Tung  អគ្គលេខាធិការ និងជាប្រធានការិយាល័យរដ្ឋសភា ប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គភាព និងបុគ្គលដែលមានស្នាដៃល្អ

ក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជូនចំពោះអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការផ្តល់យោបល់លើការរៀបចំសន្និសីទ។ លោក Le Quang Tung អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា និងលោក Vu Minh Tuan អនុប្រធានការិយាល័យរដ្ឋសភា បានប្រគល់ប័ណ្ណសរសើរពីប្រធានការិយាល័យរដ្ឋសភាជូនចំពោះអង្គភាពនិងបុគ្គលដែលមានស្នាដៃល្អក្នុងការការផ្ដល់យោបល់  និងបម្រើការរៀបចំសន្និសីទ។ កាសែតកងទ័ពប្រជាជនមានកិត្ដិយសទទួលបានប័ណ្ណសរសើរពីប្រធានការិយាល័យរដ្ឋសភា​។

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមករា សន្និសីទគណៈកម្មាធិការប្រតិបត្តិ APF និងវេទិកាសហប្រតិបត្តិការសភានិយាយភាសាបារាំងស្តីពីកសិកម្មនិរន្តរភាព សន្តិសុខស្បៀង និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Can Tho វៀតណាម។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងប្រតិភូទាំងឡាយ

ជោគជ័យនៃសន្និសីទនេះ បានបញ្ជាក់ពីតួនាទី និងការចូលរួមយ៉ាងសកម្ម ការទទួលខុសត្រូវ និងម្ចាស់ការរបស់រដ្ឋសភាវៀតណាមនៅ APF និយាយដោយឡែក និងវេទិកាអន្តរសភានិយាយរួម។ នេះក៏ជាព្រឹត្តិការណ៍ការបរទេសដែលមានសារៈសំខាន់ និងជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តសេចក្តីណែនាំលេខ ២៥-CT/TW របស់គណៈលេខាមជ្ឈិមបក្សអាណត្តិទី ១២ ស្តីពីការជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០ និងអនុវត្តកិច្ចការបរទេសនៃរដ្ឋសភានីតិកាលទី ១៥ និងដល់ឆ្នាំ២០៣០៕

បកប្រែដោយ​ Pham Diep