leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ជូនពរលោកឯកអគ្គរដ្ឋទូតឡាវ Anouparb Vongnorkeo (ទី៤ពីស្តាំ) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ (រូបថត៖ VNA)

នាថ្ងៃទី ១១ និងទី ១៤ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រទេសឡាវ និងកម្ពុជា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន​បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានដឹកនាំគណៈប្រតិភូនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុង New York។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលសំខាន់ៗដែលប្រជាជន និងប្រទេសឡាវសម្រេចបានក្នុងឆ្នាំមុន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំងបានបង្ហាញការជឿជាក់ថា ឡាវនឹងបន្តសម្រេចបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ លើកកំពស់តួនាទីរបស់ខ្លួនក្នុងឆាកអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថាស្ថានបេសសកម្មអចិន្ត្រៃយ៍វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវនាពេលខាងមុខ គាំទ្រឡាវទទួលបានជោគជ័យក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) និងក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) នៅឆ្នាំ២០២៥។

លោកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដែលលោកឯកអគ្គរដ្ឋទូត Dang Hoang Giang និងគណៈប្រតិភូវៀតណាមជូនចំពោះប្រទេសឡាវ និងបានវាយតម្លៃខ្ពស់ចំពោះប្រពៃណី នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមករវាងស្ថានបេសកកម្មអចិន្ត្រៃយ៍ទាំងពីរនៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ស្របតាមស្មារតីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងញូវយ៉ក

នៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Chhea Keo ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ និងមន្ត្រី បុគ្គលិក និងក្រុមគ្រួសារនៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលើគ្រប់វិស័យដែលកម្ពុជានាពេលថ្មីៗនេះ និងបានសម្តែងនូវទំនុកចិត្តថា ប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងរីកចម្រើន។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang សង្ឃឹមថា វៀតណាម និងកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀតនៅវេទិកាពហុភាគី ជាពិសេសរវាងស្ថានបេសកកម្មអចិន្ត្រយ៍ទាំងពីរប្រចាំអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Chhea Keo បានសម្តែងក្តីរំភើបរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាមនាពេលថ្មីៗនេះលើវិស័យផ្សេងៗ រួមទាំងការរីកចម្រើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីផងដែរ។

លោកប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានយល់ព្រមសម្របសម្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong