EU សង្ឃឹមថានឹងដំឡើងទំនាក់ទំនងជាមួយវៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - នារសៀលថ្ងៃទី ១៥ មេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ដើម្បីពិភាក្សាអំពីទំនាក់ទំនងវៀតណាម - EU និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុប ហើយបានឯកភាពវាយតម្លៃលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែលបន្ទាប់ពីរយៈពេលជិត ៥ ឆ្នាំនៃការអនុវត្ត បានបង្កើតសន្ទុះថ្មីសម្រាប់ពាណិជ្ជកម្មទ្វេភាគី។
ដើម្បីអភិវឌ្ឍទំនាក់ទំនងនាពេលខាងមុខ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានស្នើថា ភាគីទាំងពីរគប្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ EVFTA និងជួយសម្រួលដល់ការជំរុញខ្លាំងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និង EU ក្នុងបរិបទពាណិជ្ជកម្មពិភពលោកកំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ EC ឆាប់ដកកាតលឿងលើការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមផងដែរ។
    |
 |
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ |
ដោយអះអាងថា EU ជាដៃគូសំខាន់របស់វៀតណាម លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ក្នុងបរិបទខាងលើ EU គប្បីជំរុញការបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បីបង្កើតរបកគំហើញថ្មីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ទទួលស្គាល់ និងវាយតម្លៃចំពោះការយល់ឃើញរបស់ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី Kaja Kallas អនុប្រធាន EC បានបញ្ជាក់ថា EU ដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់ ជាពិសេសបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោកស្រីអនុប្រធាន EC បានឯកភាពជាមួយសំណើរបស់ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលខាងមុខ។ ភាគីទាំងពីចាំបាច់ត្រូវទាញយក EVFTA ឱ្យបានច្រើនបំផុត។ ដោយអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ EU ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រីអនុប្រធាន EC សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរ ហើយដំឡើងទំនាក់ទំនងភាពទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលឆាប់ៗខាងមុខនេះ៕
បកប្រែដោយ Duy Hoan