មានប្រសាសន៍នៅទីនេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមគ្មានផលប្រយោជន៍អ្វីផ្សេង ក្រៅពីផលប្រយោជន៍នៃប្រជាជនឡើយ។ ប្រជាជនគឺជាស្នូល និងកត្តាសំខាន់នៃគោលនយោបាយ និងគោលមាគ៌ារបស់បក្ស...។ ដូច្នេះហើយនាពេលខាងមុខ បក្ស និងរដ្ឋនឹងផ្តោតលើដំណោះស្រាយថែទាំ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជនជាតិភាគតិចនៅតំបន់ដាច់ឆ្ងាយស្រយាល តំបន់ព្រំដែន និងតំបន់ដែលមានអ្នកកាន់សាសនាច្រើន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ក្នុងពិធី (រូបថត៖ VOV)

អញ្ជើញផ្តល់ព័ត៌មានបន្ថែមអំពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា  នេះជាមហាសន្និបាតដ៏សំខាន់ បង្ហាញពីការចាប់ផ្តើមនៃយុគ្គសម័យថ្មីសម្រាប់ប្រទេសជាតិ ដែលជាយុគសម័យនៃការអភិវឌ្ឍ ភាពសម្បូររុងរឿង មនុស្សគ្រប់រូបមានជីវភាពធូរធារ និងសប្បាយរីករាយ  កសាងសង្គមនិយមវៀតណាមដោយជោគជ័យ ប្រជាធិបតេយ្យ សមធម៌ សង្គមស៊ីវិល័យ ស្មើជាមួយមហាអំណាចពិភពលោក រួមចំណែកកាន់តែច្រើនឡើងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សុភមង្គលរបស់ប្រជាជន និងអរិយធម៌ពិភពលោក។

លោកអគ្គលេខាបក្សបានសម្តែងនូវទំនុកចិត្តនិងសង្ឃឹមថា គណៈប្រតិភូនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការរួមវិភាគទានដើម្បីបំពេញនូវឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ បន្តលើកទឹកចិត្ត និងជំរុញឱ្យបក្សទាំងមូល កងទ័ពទាំងមូល កម្មាភិបាលនិងយុទ្ធជនននគរបាល ប្រជាជន ខិតខំបំពេញភារកិច្ចនយោបាយដែលត្រូវបានប្រគល់ជូន៕

តាម vovworld.vn