កិច្ចប្រជុំបម្រុងតំបន់អាហ្វ្រិកសម្រាប់កិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មលើកទី ១៥ គឺជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ ពិភាក្សា និងផ្តល់យោបល់ដល់កិច្ចប្រជុំជាន់ខ្ពស់នាពេលខាងមុខ។ ចំណុចសំខាន់មួយនៃកិច្ចប្រជុំគឺសិក្ខាសាលា “ផ្លូវទៅកាន់ទីក្រុងហាណូយ៖ ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត” ដើម្បីណែនាំអំពីអនុសញ្ញា និងពិធីចុះហត្ថលេខាលើអនុសញ្ញាដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែតុលាឆ្នាំនេះ។

leftcenterrightdel
តំណាងគណៈប្រតិភូវៀតណាមមានប្រសាសន៍ក្នុងពិធីអនុម័តអនុសញ្ញាទីក្រុងហាណូយ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅសិក្ខាសាលានេះ តំណាងនៃប្រទេសទាំងឡាយបានវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម។ តំណាងនៃប្រទេសជាច្រើនបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាម និងបានអំពាវនាវឱ្យប្រទេសអាហ្រ្វិកមកទីក្រុងហាណូយដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខានៅខែតុលាខាងមុខ ព្រមទាំងសង្កត់ធ្ងន់ទៅលើផលប៉ះពាល់នៃការចូលជាធរមានរបស់អនុសញ្ញាក្នុងការគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញានេះឱ្យបានឆាប់ៗ៕

បកប្រែដោយ Thanh Cong