leftcenterrightdel
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន

អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងវៀតណាម មានអត្ថន័យធំធេងសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន នឹងជួបពិភាក្សាជាមួយលោក To Lam អគ្គលេខាបក្ស មានជំនួបជាមួយ លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា។ ភាគីចិនមានបំណងរួមជាមួយវៀតណាមចាត់ទុកដំណើរទស្សនកិច្ចនេះជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីចិន-វៀតណាម “ជាសមមិត្តផង ជាបងប្អូនផង” និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសំខាន់ៗ និងជំរុញការកសាងសហគមន៍ចែករំលែក អនាគតវៀតណាម-ចិន កាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ក្នុងសន្និសីទកាសែតនេះដែរ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ក្រៅពីប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ពីរផ្សេងទៀត គឺម៉ាឡេស៊ី និងកម្ពុជា។

បកប្រែដោយ Duy Hoan